តួរស្រីក្នុងខ្សែភាពយន្តរឿង Dak Knight នាង Anne Hathaway ចូលរួមរំលែកទុក្ខដល់រាល់គ្រួសាររបស់អ្នកដែលទទួលរងគ្រោះក្នុងហេតុការណ៍បាញ់ប្រហារនៅរោងមហោស្រព Aurora រដ្ឋ Colorado សហរដ្ឋអាមេរិកដែលមានមនុស្សវិកលចារិតបានបើកការបាញ់រះមកលើហ្វូងមនុស្សដែលរង់ចាំចួលទស្សនា Premiere រឿង The Dark Knight Rise ដែលហេតុការណ៍នេះបានសម្លាប់អ្នកចូលទស្សនាអស់ជាច្រើននាក់។

/

Anne Hathaway បាននិយាយក្នុងកម្មវិធីមួយកាលពីថ្ងៃអាទិត្យម្សិលមិញនេះថា បេះដូងរបស់ខ្ញុំពិតជាមានការឈឺចុកចាប់ខ្លាំងណាស់ចំពោះហេតុការណ៍ដ៏អកុសលមួយនេះ ខ្ញុំឈីចាប់រកថ្លែងពុំបានឡើយចំពោះការឈឺចាប់ផ្លូវចិត្តមួយនេះ។ មានមនុស្សប្រមាណជាង ១២ នាក់បានបាត់បង់ជីវិតនិង ៥៨ នាក់ផ្សេងទៀតបាន រងរបួសក្នុងហេតុការណ៍បាញ់ប្រហារដែលបង្ករពីមនុស្សវិកលចារិតម្នាក់ក្នុងថ្ងៃ Premiere រឿង The Dark Knight Rise។/Warner Brothers បានលុបចោលភ្លាមៗនូវគំរោងក្នុងការចាក់បញ្ចាំងខ្សែភាពយន្តនេះនៅទីក្រុងParis ប្រទេសបារាំងក្រោយពេលមានហេតុការណ៍បាញ់ប្រហារនេះកើតឡើងភ្លាមៗ។ ហើយមិនត្រឹមតែ Anne Hathaway នោះទេដែលបង្ហាពីការសោកស្ដាយនិងរំលែកទុក្ខដល់គ្រួសារអ្នកស្លាប់គេក៏ឃើញមានតារាជាច្រើនផងដែរដែលបានចូលរួមក្នុងការថតខ្សែភាពយន្តនេះបានចួលរួមរំលែកទុក្ខផងដែរ។

ដោយ៖ ម៉ូកាប្រភពពី៖ nydailynews