ភីលីពីន៖ តាមការអោយដឹងពីគេហទំព័រ newsday ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា នៅប្រទេសភីលីពីន ឯណ្ណោះវិញ គេបាននាំអ្នកជំនាញផ្នែកថត និងអ្នកស្លៀកម៉ូតសម្លៀកបំពាក់ ទៅថតជាមួយ នឹងត្រីឆ្លាមប៉ាឡែនដ៏ធំ ក្នុងដែនបាតសមុទ្រដ៏ជ្រៅ។

width=459

នាង Roberta មានវ័យ ៣២ឆ្នាំ និងនាង Hanash Fraser មានវ័យ ៣៦ឆ្នាំ ដែលជាអ្នកជំនាញខាងស្លៀកម៉ូតសម្លៀកម៉ូត ថតក្នុងទឹក បានអោយដឹងថា វាហាក់បីដូចជាមានគ្រោះថ្នាក់ដែរខណៈដែលអ្នកដឹកនាំ ត្រូវអោយនាង ចុះទៅថតម៉ូតសម្លៀកបំពាក់ក្នុងជម្រៅទឹក ដល់ទៅ ៧ម៉ែតកន្លះឯណ្ណោះ តែអ្វីដែលសំខាន់នោះ គឺការថតជាមួយត្រីឆ្លាមប៉ាឡែន (Whale shark) ដ៏ធំដែលមានប្រវែងខ្លួន ៩ម៉ែត្រ និង ១៤សង់ទីម៉ែត្រ និងទំងន់របស់វាគឺ ១៨តោនឯណ្ណោះ។

width=459

លោក Shawn Heinrichs មានវ័យ ៤១ឆ្នាំ និងលោក Kristian Schmidt មានវ័យ ៣៥ឆ្នាំ ដែលជាអ្នកថតដ៏ជំនាញ បានអោយនិយាយថា​ ការថតនេះ គឺប្រព្រឹត្ដទៅក្នុងដែនសមុទ្រនៃប្រទេសភីលីពីន។ លោកបានបន្ថែមថា​ ការថតទទួលបានយោគជ័យ គឺអាស្រ័យ ដោយមានការួមយ៉ាងល្អ ពីក្រុមការងារទាំងអស់គ្នា។

width=459

ការថតម៉ូតសម្លៀកបំពាក់ក្នុងទឹកនោះ វាជាការបង្ហាញនូវកិត្យានុភាព នៃអ្នកកាត់ម៉ូតសម្លៀកបំពាក់ និងក៏ដូចជាការ បង្ហាញពីភាពខ្លាំង របស់ខ្លួនដល់បណ្ដាប្រទេសទាំងអស់ លើពិភពលោកផងដែរ៕

ដោយ៖ វត្ដីប្រភព៖ newsday