ស្ថិតនៅក្នុងរដ្ឋ Sabah ភាគខាងកើត Malaysia ក្រុង Kota Kinabalu មើលទៅដូចជាកោះដ៏ស្រស់
ស្អាត និងទាក់ទាញ គួរជាទីកំសាន្ដ។
ក្រុង Kota Kinabalu ស្ថិតនៅលើកោះ Borneo ដែលជាកោះទីធំទី ៣ លើពិភពលោក និងត្រូវបានគ្រប់គ្រងដោយប្រទេសចំនួន ៣ គឺ Brunei, Indonesia និង Malaysia។
ការហោះហើរពីរដ្ឋធានី Kuala Lumpua ទៅកាន់កោះ Kota Kinabalu នឹងត្រូវចំណាយពេលជាង១ម៉ោង។ មកដល់ Kota Kinabalu អ្នកនឹងបានដឹងថា វាពិតជាគួរឱ្យចាប់អារម្មណ៍ជាងការស្មានរបស់អ្នក។
ខ្យល់ និងបរិយាកាសនៅទីនេះ មានភាពបរិសុទ្ធ ដោយសារវានៅក្បែរសមុទ្រដ៏ធំល្វឹងល្វើយ ឆ្នេរខ្សាច់វែងដាច់កន្ទុយកភ្នែក។ មិនតែប៉ុណ្ណោះ តំបន់ទេសចរណ៍នេះ សម្បូរទៅដោយល្បែងកំសាន្ដជាច្រើន ដូចជា ការជិះរលកទឹក ជិះបាលឡុងហោះ មុជទឹករុករកក្នុងបាតសមុទ្រ កំសាន្ដកោះនានាដោយជិះទូក អូប័រ។ល។
ប្រសិនចង់ស្នាក់នៅមួយយប់ លើកោះ អ្នកអាចជួលតង់ និងសម្ភារៈចាំបាច់ ដើម្បីបោះជំរំ៕






ដោយ ៖ សូរីយ៉ាប្រភព ៖ kotakinabalu