នៅក្នុងកិច្ចសម្ភាសមួយនៅលើទំព័រ QQ តារាសំដែងស្រី ដ៏ស្រស់ស្អាត នាង Li Bingbing បានបង្ហាញពីភាពជាស្ដ្រីមេផ្ទះដ៏ល្អម្នាក់។ នាងនិយាយថា ៖ ម្ដាយរបស់ខ្ញុំមានជម្ងឺក្នុងរយៈពេលយូរ ដូច្នេះ ខ្ញុំបានជំនួសដៃជើងគាត់ មើលថែគ្រួសារទាំងមូល បែបនេះហើយ បានជាគេហៅខ្ញុំថា យាយចាស Li

width=429

នៅពេលត្រូវបានសាកសួរពីប្រភេទបុរសដែលខ្លួ​នអាចយកជាគូអនាគត Li Bingbing បានឆ្លើយថា នាងជ្រើសរើសស្វាមី តាមគំនិតឪពុករបស់នាង។ ដូច្នេះ ប្រសិនបុរសណាចង់បាន Li Bingbing មកធ្វើជាភរិយា គឺត្រូវតែជាបុរសដែលឪពុករបស់ Li Bingbing ចូលចិត្ដ។

បច្ចុប្បន្ន Li Bingbing កំពុងតែប្រឹងប្រែងរក្សាអាជីពរបស់ខ្លួន ប៉ុន្ដែនាងក៏ចាត់ទុកគ្រួសារធំរបស់នាងជាបញ្ហាចម្បង។ និយាយពីការយកស្វាមី Li Bingbing នៅតែបង្ហាញពីការប្រុងប្រយ័ត្ន និងមិនអន្ទះអង្ទែង។ នាងថ្លែងថា នាងត្រូវការគ្រួសារមួយដែលចេះយល់ចិត្តគ្នា និងអាចរស់នៅជាមួយគ្នាបានយូរអង្វែង។

width=431

គួររំលឹកថា ក្រៅពីកំពូលតារាចិនមួយចំនួនដូចជា Zhao Wei ,  Zhou Xun , Zhang Zhiyi ,និង Jane Xu (Xu Jinglei)ជាដើម នោះនាង Li Bingbing ក៏ជាកំពូលតារាម្នាក់ដែលបានរួមចំណែកក្នុងក្នុងវិស័យសិល្បៈរបស់ចិន ក្នុងរយៈពេលជាង ១០ឆ្នាំមកនេះផងដែរ៕

ដោយ ៖ សូរីយ៉ាប្រភព ៖ QQ/VE