កញ្ញា ម៉ាក់សែន សូនីតា ហៅ តូតា គឺជាតារាស្រី ដែលមានប្រជាប្រិយភាពខ្លាំង ហើយមូយរយៈនេះ គេឃើញថា កញ្ញាកំពុងតែមានទីផ្សារខ្លាំង​ទាំងការថតរឿង និងថតសំអាងការផ្សេងៗ។​

/

ក្រៅពីការសម្តែងដ៏ល្អ តារារូមនេះ ថែមទាំងមានទេពកោសល្យដើរម៉ូត និងអាចធ្វើជាពិធីការិនីផងដែរ ។

ដោយឡែកថ្មីៗនេះ កញ្ញាបានធ្វើឲ្យមហាជនចាប់អារម្មណ៍នាងខ្លាំង ខណៈដែលអ្នកទស្សនាសរសើរពិតដាច់ពីមាត់ថា កញ្ញាហ៊ានឱបថើបពស់ដោយមិនញញើតសូម្បីតែបន្តិច នៅក្នុងរឿងពស់កេងកងរបស់ស្ថានីយទូរទស្សន៍ រស្មី​ ហង្សមាស ដែលកំពុងចាក់ផ្សាយសព្វថ្ងៃ។

/

បើតាមមើល វីឌីអូខ្លីថតឈុតខុសលើ Page ផ្ទាល់របស់កញ្ញា គឺមើលទៅកញ្ញាមានការភ័យខ្លាចខ្លាំងមែនទែន ក្នុងការឱបថើប ប៉ុន្ដែដោយការតាំងចិត្ត និងទេពកោសល្យរបស់នាង បូក​រួមទាំងការជំរុញពីលោកគ្រូអ្នកគ្រូដឹកនាំរឿង និងដើម្បីអ្នកគាំទ្រផងនោះ ទើបធ្វើឲ្យកញ្ញាតូតាសម្តែងបានយ៉ាងល្អឥតខ្ចោះ៕

/

/

អត្ថបទ៖ ចំរើន