Mario Maurer និង Yaya Urassaya ពិតជាស្អិតរមួត និងសម្ដែងចូលគ្នាល្អណាស់ នៅក្នុងខ្សែភាពយន្ដថ្មីរឿង “Kue Thur” ។

កាលពីថ្ងៃទី ២៤ ខែមិថុនា A Tinnabhan ដែលជាមិត្ដប្រុសរបស់កញ្ញា​ Anne Thongprasom បានបង្ហោះរូបថតរបស់ Mario Maurer និង Yaya Urassaya នៅលើបណ្ដាញ Telegram ផ្លូវការមួយ ។

/

នៅក្នុងរូបថត Mario Maurer និង Yaya Urassaya មើលទៅពិតជាស្រស់ស្អាត និងសង្ហាខ្លាំងណាស់​ និងសម្ដែងសមខ្លាំងណាស់​នៅក្នុងខ្សែភាពយន្ដភាគថ្មីនេះ ។

បើតាមការរាយការណ៍ឱ្យដឹង Anne Thongprasom គឺជាផលិតករ ដែលបានផលិតខ្សែភាពយន្ដភាគថ្មីរឿង “Kue Thur”។ នេះជាលើកទីមួយហើយ ដែល Mario Maurer សម្ដែងជាតួឯក នៅក្នុងខ្សែភាពយន្ដភាគ ដែលផលិតដោយ Anne Thongprasom ៕

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate