ចិន៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា កុមារីដែលគួរអោយអាណិតម្នាក់ ដែលមានវ័យ ១១ឆ្នាំ ត្រូវបានឪពុកម្ដាយបញ្ជូនមកកាន់មន្ទីពេទ្យទីក្រុងប៉េកាំង ខណៈដែលខ្នងរបស់នាងបានដុះនូវដៃមួយទៀត ដែលមានធំហំ កាន់តែធំឡើងៗ។

កុមារីដែលមិនត្រូវបានគេបញ្ចេញឈ្មោះខាងលើនេះ បានធ្វើអោយលោកគ្រួពេទ្យប្រចាំនៅមន្ទីពេទ្យ Armed Police Force មានការភ្ងាក់ផ្អើលយ៉ាងខ្លាំង។ លោកវេជ្ជបណ្ឌិត Baogan Peng បាននិយាយថា វាពិតជាធ្វើអោយគាត់ និងលោកគ្រូពេទ្យនៅជុំវិញពិភពលោក មានការស្រឡាំងកាំងយ៉ាងខ្លាំង ព្រោះវាពិតជាជម្ងឺមួយថ្មី មិនធ្លាប់ជួបពីមុនមែន។
លោកគ្រូពេទ្យ Peng បានបន្ដថា វាពិតជាជម្ងឺម៉្យាង ដែលកម្រាមានមែន ពោលគឺមួយក្នុងចំណោម៥ លាននាក់ឯណ្ណោះ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ក្រុមគ្រូពេទ្យទាំងអស់ រៀបចំការវះកាត់កុមារីម្នាក់នេះដែរ៕
ដោយ៖ មឿនប្រភព៖ dailymail