ប្រិយមិត្តជាច្រើន ប្រាកដជាបានស្គាល់ហើយ គឺតារាសម្ដែងស្រី អ្នកនាង សុខ សោម៉ាវត្តី ដែលមានប្រជាប្រិយភាព និងកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រិយមិត្ត លើសពីនេះទៀត នាងហាក់មានវ័យច្រើនបន្តិច តែបើមើលសម្រស់វិញ គឺនាងនៅតែស្រស់ស្អាត ក្មេងជាងវ័យ ទោះជាមានកូនស្រីមួយរូប ហើយបែបណាក៏ដោយ។

បន្ទាប់ពីបានលែងលះស្នេហាចាស់ដាច់ស្រេចរួចមក អ្នកនាង សុខ សោម៉ាវត្តី បានជួបកម្លោះសង្ហារ ដែលជាកីឡាករបាល់ទាត់គឺលោក លី វ៉ាហេត  ហើយពួកគេបានយល់ចិត្តថ្លើមគ្នាបានច្រើនឆ្នាំហើយ ។

ជាក់ស្ដែង មួយរយៈពេលចុងក្រោយនេះ មើលទៅស្នេហារបស់នាង ពិតជាមានភាពផ្អែមល្ហែម នឹងគ្នាយ៉ាងខ្លាំង ពួកគេតែងតែមានរូបភាពស្វីតៗ ជាមួយនឹងស្នាមញញឹមពោពេញទៅដោយសុភមង្គលយ៉ាងខ្លាំង៕

/

/

/