ខ្សែភាពយន្តរន្ធត់របស់ប្រទេសឥណ្ឌូនេស៊ីថ្មី ដែលមានចំណងជើងថា“ត្រកូលព្រាយ” ជាខ្សែភាពយន្តដែលទាក់ទងទៅនឹងជំនឿសាសនា និងទំនៀមទម្លាប់ ដែលមាននៅភូមិដាច់ស្រយាលមួយ។

/

            រឿងរ៉ាវទាំងអស់នេះចាប់ផ្តើមចេញពីតួអង្គស្រីដែលរស់នៅឯទីក្រុង មានមុខរបរជាអ្នកលក់ដូរនៅផ្សារ ប៉ុន្តែដោយសារតែមានបញ្ហាខ្លះទើបធ្វើឱ្យនាងបង្ខំចិត្តទៅស្រុកកំណើតរបស់គ្រួសាររបស់នាងដើម្បីស្វែងរកជំនួយ។ អ្វីដែលចម្លែក​ គឺភូមិនោះហាក់បីដូចជាភូមិខ្មោច ដែលគេបានបោះបង់ចោល​ ដែលធ្វើឱ្យនាងចោទសួរខ្លួនឯងថា តើនាងបានស្គាល់គ្រួសាររបស់នាងច្បាស់ដែរឬទេ?

/

            បន្ទាប់ពីនាងបានទៅដល់ទីនោះមក រឿងព្រឺព្រួចជាច្រើនក៏បានកើតឡើងលើខ្លួននាង និងមិត្តភក្តិរបស់នាងជាបន្តបន្ទាប់។ បើចង់ដឹងថារឿងនេះនឹងទៅជាយ៉ាងណាសូមកុំភ្លេចមកចូលរួមទស្សនាទាំងអស់គ្នា។ រឿង “ត្រកូលព្រាយ” កំពុងមានចាក់បញ្ចាំងក្នុងរោងភាពយន្តហើយ។      

/

/

/ទស្សនា Trailer នៅទីនេះ

 

 

ដើម្បីទទួលបានព័ត៌មានលំអិតពីភាពយន្តនេះ និង ព័ត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។