ភូមិគ្រិះប្រណិតរបស់អតីតស្ដេចតារាចម្រៀង Pop Michael Jackson ត្រូវបានគេលក់ក្នុងតម្លៃ ១៨លានដុល្លាអាមេរិក។ ភូមិគ្រិះម៉ូដបារាំងមួយនេះត្រូវបានរចនាប្លង់ដោយលោក Richard Landryដែលលោកបានទិញយកផ្ទះនេះវិញក្រោយពេលដែល MJ បានស្លាប់។/កាលពីឆ្នាំ ២០១០ កន្លងទៅនេះផ្ទះនេះមានអ្នកអោយថ្លៃដល់ទៅ ២៩ លានដុល្លាអាមេរិកស្មើនឹងតម្លៃដាក់លក់ ប៉ុន្តែដោយសារតែ Richard មិនទាន់ចង់លក់វា ហើយមកដល់ឆ្នាំ ២០១២ នេះផ្ទះនេះបានប្រកាសលក់ក្នុងតម្លៃ ២៣.៩ លានដុល្លាអាមេរិក។/លោក Mauricio Umansky នាយកប្រតិបត្តក្រុមហ៊ុនអចលនទ្រព្យ The Angency បានប្រាប់អោយដឹងថាផ្ទះរបស់តារាចម្រៀងល្បីៗគឺមានតម្លៃណាស់ជាពិសេសគឺផ្ទះដែលគេស្លាប់តែម្ដងព្រោះវាជាកន្លែងប្រវត្តិសាស្រ្តមួយ៕

ដោយ៖ ម៉ូកាប្រភពពី៖ starpulse