ខ្សែភាពយន្ត មនុស្សពីងពាង៖ ឆ្ងាយពីផ្ទះ  Spider-Man: Far From Home បន្ទាប់ពីបានធ្វើអោយពិភពលោក ក៏ដូចជាប្រទេសកម្ពុជា ភ្ញាក់ផ្អើលនូវការរកចំណូលបានយ៉ាងច្រើនត្រឹមការចាក់បញ្ចាំងនៅថ្ងៃដំបូង ឥឡូវនេះបន្ទាប់ពីបានចាក់បញ្ចាំងនាចុងសប្តាហ៍ក្នុងប្រទេសកម្ពុជា ខ្សែភាពយន្ត មនុស្សពីងពាង៖ ឆ្ងាយពីផ្ទះ បានឆក់យកនូវតំណែងនៃ “ខ្សែភាពយន្តដែលមានស៊ុបពើរ៍ហេរ៉ូតែម្នាក់ ដែលរកចំណូលបានច្រើនជាងគេសម្រាប់ការចាក់បញ្ចាំងនាចុងសប្តាហ៍តំបូង”។

/

លើសពីនេះទៅទៀត ខ្សែភាពយន្ត មនុស្សពីងពាង៖ ឆ្ងាយពីផ្ទះ ក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងក្លា មិនចាញ់នូវខ្សែភាពយន្តធំៗពីមុនរបស់ Marvel ដែលបានឡើងតំណែងក្លាយជាខ្សែភាពយន្តចំណាត់ថ្នាក់ទី ៣ ដែលរកចំណូលបានច្រើនជាងគេសម្រាប់ការចាក់បញ្ចាំងនាចុងសប្តាហ៍តំបូង នៃខ្សែភាពយន្តទាំងអស់របស់ MCU។​ នេះបានបញ្ជាក់អោយឃើញយ៉ាងច្បាស់ថាខ្សែភាពយន្ត មនុស្សពីងពាង៖ ឆ្ងាយពីផ្ទះ ជាខ្សែភាពយន្តដែលទស្សនិកជនជាច្រើនពេញចិត្តនិងសម្ដែងការគាំទ្រយ៉ាងច្រើនសន្ធឹតសន្ធាប់ និងទទួលបានការកោតសសើរលើសពីការរំពឹងទុក។

/

សូមបញ្ជាក់ផងដែរថាខ្សែភាពយន្ត មនុស្សពីងពាង៖ ឆ្ងាយពីផ្ទះ ជាខ្សែភាពយន្តបែប ស៊ុបព័រហេរ៉ូ, កំប្លែង, និងផ្សងព្រេង ដែលនឹងនាំមកនូវគ្រប់រស់ជាតិ សម្រាប់ប្រិយមិត្តដែលស្រលាញ់ មនុស្សពីងពាង ក៏ដូចជាខ្សែភាពយន្តនៃចក្រវាឡ Marvel ទាំងមូលផងដែរ! ដូចនេះកុំភ្លេចទៅទស្សនារឿង មនុស្សពីងពាង៖ ឆ្ងាយពីផ្ទះ/Spider-Man: Far From Home នៅគ្រប់រោងភាពយន្តដែលនៅជិតលោកអ្នកបំផុតថ្ងៃនេះ!

សម្រាប់ពត៌មានបន្ថែមពីរឿង មនុស្សពីងពាង៖ ឆ្ងាយពីផ្ទះ លោកអ្នកក៏អាចចូលទៅកាន់គេហទំព័រផ្លូវការរបស់ខ្សែភាពយន្តនេះតាមរយៈលីងនេះផងដែរ (http://www.spidermankhmer.com/) លោកអ្នកក៏អាចធ្វើការទាញយកនូវ រូបភាពនៃផ្ទាំងផុសស្ទ័ររបស់រឿង មនុស្សពីងពាង៖ ឆ្ងាយពីផ្ទះ ធ្វើជារូបភាពអេក្រង់ កុំព្យូទ័រ និង ទូរស័ព្ទដៃផងដែរ។

 

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។

/

/