Donnie Yen តារាល្បីខាងសម្ដែងរឿងបាញ់កាប់ចាក់សម្លាប់មនុស្សជាពិសេសដើរតួរជាជនពាលនិងជាប៉ូលីស ដែលបានបាត់មុខមួយរយៈនោះ តារាហុងកុងរូបនេះបានត្រលប់មកសិល្បះវិញតែមិនមែនរឿងបាញ់កាប់ចាក់នោះទេ គឺជារឿងថ្មីបែបមនោសញ្ចេតនាទៅវិញ។/ខ្សែភាពយន្តថ្មីរបស់គេគឺមានចំណងជើងថា Together ដែលជាការផលិតរបស់ Joy Media ដែលមានការចួលរួមសម្ដែងពី Donnie Yen នាង Michelle Chen និង Agelababy ដែលជាខ្សែភាពយន្តរឿងស្នេហាបែបស្នេហាត្រីកោណ។/ពុំមានការពន្យល់ពីមូលហេតុដែលតារាប្រុសម្នាក់នេះបោះបង់ការសម្ដែងវាយកាប់ចាក់មកសម្ដែងជាតួកើតរោគស្នេហានោះទេ តែយ៉ាងណាខ្សែភាពយន្តនេះនឹងក្លាយជាខ្សែភាពយន្តដែលពេញនិយមជាមិនខាន៕

/

ដោយ៖ ផានិតប្រភពពី៖ Jaynestar