តារាសម្ដែងខ្សែភាពយន្ត Ji Hyun Woo ទើបនឹងបានប្រកាសជាសាធារណៈថាគេនឹងចាកចេញទៅបម្រើកងទ័ពកូរ៉េក្នុងពេលឆាប់ៗនេះ។/គេបានកាត់សក់របស់គេអោយខ្លីហើយគេនឹងចូលខ្លួនទៅហ្វឹកហាត់នៅជំរំក្នុងស្រុក Gangwon-doខែត្រ Chuncheon ដែលតារារូបនេះបានប្រាប់ថាគេនឹងចំណាយពេល ៥ សប្ដាហ៍ក្នុងការហ្វឹកហាត់ហើយនឹងបន្តរឈរជើងនៅក្នុងជួរទ័ពចំនួន ២ ឆ្នាំ។ តែយ៉ាងណាគេមិនបានឃើញនាង Yoo In Naតារារបស់ YG Ent ដែលជាសង្សាររបស់គេមកជូនដំណើរគេដោយផ្ទាល់នោះទេ ប៉ុន្តែនាងបានផ្ញើពាក្យជូនពរមកជាមួយផងដែរ។Ji Hyun Woo ទើបនឹងបានបញ្ចប់នូវខ្សែភាពយន្តភាគរបស់ tvN ដែលជារឿងដ៏ល្បីគឺរឿង QueenInhyun's Man ដែលទទួលបានប្រជាប្រិយភាពជាខ្លាំង៕

ដោយ៖ ម៉ូកាប្រភពពី៖ Allkpop