កំពូលតារារបស់អូស្ដ្រាលី Nicole Kidman បានធ្វើឱ្យទស្សនិកជន មានការភ្ញាក់ផ្អើល នៅពេលនាងបង្ហាញខ្លួនក្នុងកម្មវិធី talkshow Jimmy Kimmel Live របស់ស្ថានិយទូរទស្សន៍ ABC កាលពីថ្ងៃទី ២៤មករា កន្លងទៅ។តារាសំដែងដ៏ល្បីល្បាញអាយុ ៤៦ឆ្នាំ នាង Nicole Kidman គឺជាតារាកិត្តិយសក្នុងកម្មវិធី talkshow មួយដែលត្រូវបានគេស្គាល់ច្រើន របស់ស្ថានិយទូរទស្សន៍ ABC ។ នៅក្នុងកម្មវិធីនេះ ពិធីករ Jimmy Kimmel ត្រូវបានគេ ចាប់ចង ជាប់នៅលើកៅអី លើឆាកសំដែង ដោយអ្នកសំដែង Matt Damon ។ឆ្លៀតឱកាសនេះ បន្ទាប់ពីបានបង្ហាញខ្លួន ចេញពីជណ្ដើរយោង ដោយមានការឧទ្ទេសនាមពី ពិធីករ Matt Damon តារាសំដែងស្រី នាង Nicole Kidman ក៏ឆ្ពោះទៅកន្លែងរបស់ Jimmy Kimmel ដែលកំពុងជាប់ចំណង រួចធ្វើកាយវិការ ចាប់រំលោភ ក្នុងទឹកមុខសប្បាយរីករាយ។ 
សូមទស្សនា វីដេអូ ខាងក្រោម ៖
ដោយ ៖ សីហាប្រភព ៖ Zing