ការរក្សាសម្រស់ ឬមុខមាត់ឱ្យនៅក្មេងជាងវ័យគឺជាការស្រមៃរបស់មនុស្សគ្រប់គ្នា ប៉ុន្ដែនារីជនជាតិកូរ៉េខាងត្បូងម្នាក់ អាយុ ២០ឆ្នាំ បែរជាជួបការលំបាក ដោយសារតែមុខមាត់ដូចកូនក្មេងរបស់នាងទៅវិញ។

បង្ហាញខ្លួននៅក្នុងកម្មវិធីទូរទស្សន៍ដ៏ល្បីល្បាញមួយរបស់កូរ៉េខាងត្បូង នារីវ័យ ២០នេះ បានថ្លែងពីការលំបាករបស់ខ្លួន ដោយសារតែមានមុខមាត់ដូចជាកូនក្មេងរៀនថ្នាក់ទី ៥ ឬទី ៦។ នៅពេលព្យាយាមរកការងារធ្វើ នាងតែងត្រូវបានគេបដិសេធ ហើយពេលរកមិត្តប្រុសក៏មានការលំបាក។ ជាងនេះទៅទៀត មានសិស្សបឋមខ្លះ ពេលបានជួបនាង ពួកគេស្រែងសួរថា ៖ ឯងរៀនថ្នាក់ណា?។ល។ក្រៅពីនេះ នៅពេលនាងដើរលេងជាមួយមិត្តភក្ដិ   នាងតែងត្រូវបាននគរបាល ហៅឱ្យឈប់ដើម្បីសួរនាំ និងសុំមើលអត្តសញ្ញាណប័ណ្ណ។
ដើម្បីជួយនារីនេះ ឱ្យមានមុខមាត់ចាស់ជាងនេះបន្ដិច គណកម្មការនៃកម្មវិធីទូរទស្សន៍ខាងលើ បានអញ្ជើញសមាជិករបស់ក្រុមចម្រៀងដ៏ល្បីមួយនៅកូរ៉េ ដើម្បីផ្ដល់ជាយោបលក្នុងការតុបតែងខ្លួន។ ប៉ុន្ដែការខិតខំរបស់ពួកគេ បានត្រឹមតែធ្វើឱ្យនារីម្នាក់នេះ ក្លាយពី ក្មេងប្រុសម្នាក់ មកជា ក្មេងស្រី តែប៉ុណ្ណោះ។
width=358មុនពេលតុបតែងខ្លួនwidth=363បន្ទាប់ពីបានតុបតែងខ្លួនwidth=364ពិធីករ និងនារីអាយុ ២០
ដោយ ៖ សីហាប្រភព ៖ k14