Jackie Chan និង Leehom Wang នរណាៗក៏ដឹងដែរថាពួកគេគឺជាមិត្តល្អនឹងគ្នាក្រោយពេលដែលអ្នកទាំង ២ បានថតខ្សែភាពយន្តបែបកំប្លែងជាមួយគ្នារឿង Little Big Soldier កាលពីឆ្នាំ ២០១០មកនោះ។ Jackie Chan ធ្លាប់បានចូលរួមកម្មវិធី Music-Man របស់ Leehom ចំនួន ២ ដងរួចមកហើយដោយមិនអោយដឹងមុន ហើយ Leehom នេះក៏ធ្លាប់បានអញ្ជើញ Jackie Chan ចូលរួមក្នុងកម្មវិធីHong Kong Coliseum របស់គេផងដែរ។/កម្មវិធី Music-Man II របស់ Leehom មានការចូលរួមពីសំណាក់តារាជាច្រើនដែលក្នុងនោះមានដូចជា Candy Lo និង Li Yundi ជាដើមដែលនៅថ្ងៃចុងក្រោយ Leehom បានអញ្ជើញ Jackie Chanមកចូលរួមសម្ដែងជាមួយខ្លួនផ្ទាល់ក្នុងកម្មវិធីនេះ។ ក៏ប៉ុន្តែអ្វីដែលគួរអោយភ្ញាក់ផ្អើលនោះគឺ JackieChan ពេលសម្ដែងចប់បានចាប់អោយប្អូនប្រុសធម៍ របស់ខ្លួនគឺ Leehom ហើយបានថើបបបូរមាត់តែម្ដង!នេះគឺជារឿងមួយដែលមិនគួរអោយកើតឡើងទាល់តែសោះប៉ុន្តែវាបានកើតឡើងរួចមកហើយក៏បានធ្វើអោយមានចំណាប់អារម្មណ៍ពីមនុស្សជាច្រើនផងដែរ។ មានអ្នកប្រើប្រាស់ Internet មួយចំនួននោះ ក៏បាននិយាយផងដែរថា ប្រហែលជា តារាវ័យ ៦០ ឆ្នាំរូបនេះ ចង់ផ្លាស់ប្ដូររស់ជាតិហើយមើលទៅ៕

ដោយ៖ ម៉ូកាប្រភពពី៖ jaynestars