ប្រិយមិត្តនៃខ្សែភាពយន្តទាំងឡាយ Sony Pictures បានផ្ដល់នូវអំណោយខ្សែភាពយន្តខ្នាតធំមួយទៀតមកកាន់ទស្សនិកជនទាំងអស់គ្នាសម្រាប់ឆ្នាំ 2019 នេះ រឿង Zombieland: Double Tap ដែលខ្សែភាពយន្តនឹងតពីខ្សែភាពយន្ត Zombieland កាលពីឆ្នាំ 2009។

/

គួរបញ្ជាក់ផងដែរថា Zombieland: Double Tap បានកើតឡើង 10 ឆ្នាំក្រោយបន្ទាប់ពីការវាយលុករបស់ Zombie ក្នុងខ្សែភាពយន្តទីមួយ Zombieland។ ប្រិយមិត្តទាំងអស់គ្នានឹងបានជួបជាមួយតួអង្គពីខ្សែភាពយន្តមុនដូចជាកញ្ញា Emma Stone, លោក Jesse Eisenberg, លោក Woody Harrelson និងកញ្ញា Abigail Breslin ក៏ដូចជាតួអង្គថ្មីផងដែរ។

/

Zombieland: Double Tap នឹងបង្ហាញពីការផ្សងផ្សេងថ្មីរបស់ Tallahassee, Columbus, Wichita, និង Little Rock ដែលពួកគេនឹងធ្វើដំណើរទៅកាន់ White House។ នៅតាមផ្លូវពួកគេនឹងជួបេះជាមួយនឹងពពួក Zombie ជាច្រើននិងជួបជាមួយនឹងទីតាំងរបស់ជនភាសខ្លួនដ៏ធំមួយ។ ពួកគេនឹងត្រូវពឹងលើអ្វីៗដែលពួកគេមានដើម្បីជាសផុតពីសេចក្ដីស្លាប់ មិនតែប៉ុណ្ណោះក្នុងរយៈពេល 10ឆ្នាំនេះ ពពួក Zombie រិតតែខ្លាំងខ្លា និងវៃឆ្លាតជាងមុនទៅទៀត។

/

ជាមួយនឹងដំណើរផ្សងព្រេងលើទឹកដៃ Zombieland ដ៏គួរអោយខ្លាចរបស់ពួកគេ ទស្សនិកជននឹងទទួលបានភាពរីករាយជាមួយនឹងសំណើចពីសាច់រឿងដ៏កំប្លែង ក៏ដូចជាការសម្ដែងដ៏អស្ចារ្យពីតួអង្គនីមួយៗ។ ចង់ដឹងថាតើ Zombieland: Double Tap ល្អមើលកំរិតណានោះ កុំភ្លេចទស្សនាខ្សែភាពយន្ត Zombieland: Double Tap ដែលមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តចាប់ពីថ្ងៃនេះហើយ!

 

ទស្សនា Trailer នៅទីនេះ

 

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។

/

/