ភ្នំពេញ)៖មានឈុតក្រៅឆាកមួយ ក្នុងរឿង «ចន្រ្ទា» ដែលជាវណ្ណកម្មទី២របស់ផលិតកម្ម Angkor Picture មានលោក ប៉ូល វិបូ ហៅ នីត ជាអ្នកដឹកនាំសម្ដែង កំពុងតែដំណើរការថតយ៉ាងមមាញឹក ដើម្បីត្រៀមដាក់បញ្ចាំងក្នុងពេលឆាប់ៗនេះ ។

ថ្មីៗនេះ មានឈុតក្រៅឆាកមួយ ត្រូវបានបង្ហោះឡើង​ ក្នុងបណ្ដាញសង្គម Facebook  គឺអ្នកនាង ចន ច័ន្ទលក្ខិណា  សម្ដែងជាតួខ្មោច ដោយត្រូវចង​ជាមួយខ្សែ​កាប ហោះចេញពីក្នុងព្រៃ ហើយក្រុមការងារបានថតឈុតនេះទាំងយប់តែម្ដង។

ក្រៅពីតារាសម្ដែង ចន ច័ន្ទលក្ខិណា ក្នុងវីដេអូក្រៅឆាកនេះ ក៏មានវត្តមានតារាល្បីៗជាច្រើនទៀត ដូចជាលោក ញ៉ែម សុគន្ធ នាយគ្រឿន នាយក្រួច និងតារាប្រុសស្រីជាច្រើនទៀត។

សូមទស្សនាឈុតខ្មោចក្រៅឆាកនេះ ជាមួយ ទំព័រកំសាន្តយើងខ្ញុំ៖

 

Coming soon ✌️✌️ #chantrea #ចន្ទ្រា #Movie #TOTA #MSSNT #ម៉ាកសែនសូនីតា

Posted by Mak Sensonita on Tuesday, 5 January 2016

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី