រាប់ថយក្រោយរហូតដល់ថ្ងៃបុណ្យណូអែលថ្ងៃទី ២៥ ធ្នូ ឆ្នាំ ២០១២ នេះ Psy ចង់អោយវីដេអូបទGangnam Style របស់គេឡើងដល់ ១ ពាន់លាន View សម្រាប់ជាកាដូរថ្ងៃណូអែលរបស់គេ។/ហើយក្នុងរយៈពេលជាង ១ សប្ដាហ៍នេះបទចម្រៀង Gangnam Style គឺស្ទុះជាខ្លាំងដោយវីដេអូបទនេះបានលោតពី ៧៨០ លាន View មកដល់ ៨៥០ លាន View ក្នុងរយៈពេលតែជាង ៣ ថ្ងៃប៉ុណ្ណោះខណៈដែលវីដេអូ Baby របស់ JB ដែលបានងបង្ហោះ ២ ឆ្នាំមកហើយនោះបានត្រឹម ៨០៦ លានView នៅឡើយ។/ប្រសិនបើ Gangnam Style អាចឡើងដល់ ១ ពាន់លាន View មែននោះ វានឹងក្លាយជាវីដេអូទី ១ក្នុងប្រវត្តិសាស្រ្ត Youtube ដែលឡើងដល់ ១ ពាន់លាន View ហើយនឹងត្រូវបានទទួលសញ្ញាប័ត្រឯតទគ្គកម្មពិភពលោកផងដែរ ហើយប្រិយមិត្តរបស់ JB ក៏ប្រហែលជាស្រងាកចិត្តដែរ ព្រោះពូកគេបានប្ដេជ្ញាតាំងពីមិនទាន់ចេញបទ Gangnam Style ថានឹងធ្វើអោយវីដេអូ Baby ឡើងបាន ១ ពាន់លាន View តែមកដល់ពេលនេះ Gangnam Style បានវ៉ាដាច់តែម្ដង។ យើងចាំមើលថាតើ វីដេអូGangnam Style អាចឡើងដល់ ១ ពាន់លាន View ដែរឬទេ បើតាមការគិតរបស់មនុស្សភាគច្រើនគឺ ១០០% អាចឡើងដល់ ១ ពាន់លាន View យ៉ាងយូរពាក់កណ្ដាលខែធ្នូប៉ុណ្ណោះ៕

ដោយ៖ ម៉ូកា