ពីខេត្តសៀមរាបអ្នកអាចធ្វើដំណើរពេលថ្ងៃទៅព្រែកទាល់ដើម្បីទស្សនា ទិដ្ឋភាពសត្វស្លាបទឹកដ៏គួរអោយចាប់អារម្មណ៍ព្រៃលិចទឹកដែលមានតាំងពីយូរមកហើយ ការនេសាទត្រីបែបប្រពៃណីនិងសហគមន៍បណ្ដែតទឹកប្រពៃណីដែលមានទីតាំងនៅក្នុងទឹកដីខេត្តបាត់ដំបង។
នៅរដូវប្រាំង (តុលា-ឧសភា) ប្រទភទសត្វស្លាប ស្ថិតក្នុងគ្រោះថ្នាក់ រាប់ពាន់ប្រភេទដូចជា ទុង ក្រសា និង សត្វជាច្រើនប្រភេទទៀត មកតំបន់នេះ ដើម្បីរស់នៅបង្កាត់ពូជក្នុង ដែនជម្រកនេះ។ នៅជុំវិញតំបន់សំខាន់ ដែលនៅបណ្ដោយភូមិ នេសាទមួយចំនួនមានពលរដ្ឋ១២០០ គ្រួសាររស់នៅក្នុងផ្ទះបណ្ដែតទឹកលើក្បូនឫស្សី ឬផ្ទះទឹកដែលផ្លាស់ប្ដូរទៅតាមការឡើង និង ស្រកនៃផ្ទៃទឹកបឹង៕
សូមទស្សនា រូបភាព ខាងក្រោម



ដោយ៖ វណ្ណៈប្រភព៖ tourismcambodia