ភ្នំពេញៈ ស្រីស្រស់សោភា និងជាតារាសម្តែងស្រី ដែលធ្លាប់មានភាពលេចធ្លោ ជាមួយការថត ស្ពតពាណិជ្ជកម្មច្រើនជាងគេ កញ្ញា គង់ ច័ន្ទស្រីមុំ ថ្មីៗនេះបានសម្ងំថតរឿង សា្ងត់ៗឲ្យស្ថានីយទូរទស្សន៍បាយ័ន ដោយកាលពីមុននាងធ្លាប់បាន អះអាងថានាងមិនទទួល ថតរឿងទៀតទេដោយសារតែ គ្មានពេលគ្រប់គ្រាន់ក្នុងការថត។

ថ្លែងប្រាប់ Looking TODAY តាមទូរស័ព្ទ នៅថ្ងៃទី ១១ខែធ្នូ ឆ្នាំ២០១២នេះ តារាស្រី ដែលចូលចិត្តបញ្ចេញសា្នមញញឹម បង្កប់ដោយមន្តស្នេហ៍ កញ្ញា គង់ ច័ន្ទស្រីមុំ បានប្រាប់ឲ្យដឹងថា មួយរយៈពេលចុងក្រោយនេះ នាងមានការមមាញឹកក្នុងការ ចូលប្រឡូកក្នុងវិស័យសិល្បៈវិញ ដោយនាងត្រូវបានខាង ស្ថានីយទូរទស្សន៍បាយ័នផ្តល់ ឱកាសឲ្យគ្រងដំណែងជា តួឯកស្រីក្នុងរឿង “ហេតុអីអូនស្រលាញ់គេ” ដោយនៅក្នុងសាច់រឿង គឺអ្នកដឹកនាំតម្រូវឲ្យ នាងសម្តែងជាតួកាច ដើម្បីទាក់ទាញការចាប់អារម្មណ៍ និងការស្រលាញ់ពីតួប្រុស។

តារាស្រីដែលមានស្បែកស្អាត សរម៉ដ្ឋរលោងរូបនេះ បានប្រាប់ឲ្យដឹងថា “កាលពីមុនដោយសារតែខ្ញុំ មានការមមាញឹកជាមួយការងាររកស៊ី ទើបមិនសូវមានពេល ទទួលការងារសិល្បៈ តែពេលនេះខ្ញុំមានពេលទំនេរ អាចចាប់ផ្តើមទទួលការងារវិញ ហើយពេលនេះខ្ញុំកំពុងតែ សម្រុកថតរឿងឲ្យខាង ស្ថានីយទូរទស្សន៍បាយ័ន ដែលកំពុងតែត្រៀម ដាក់បញ្ជាំងនៅដើមខែ ឬក៏ពាក់កណ្តាលខែមករានេះហើយ ព្រោះថាពេលនេះថតបាន ៧០ភាគរយហើយ”។

កញ្ញា ស្រីមុំ ក៏បានប្រាប់ឲ្យដឹងទៀតថា នាងគិតថារឿងថ្មីដែល នាងកំពុងតែថតនេះគឺពិតជាអាចទទួលបានការគាំទ្រច្រើនជាងរឿងមុនៗ ដែលនាងធ្លាប់សម្តែង ព្រោះនៅក្នុងរឿងនេះនាង សម្តែងជាតួកាចជាលើកទី១ ហើយនាងគិតថាការសម្តែងនេះ គឺល្អច្រើន ព្រោះថាវាក៏ជាចរិក ខាងក្រៅរបស់នាងដូច្នេះហើយបានជានាងសម្តែង ទៅចូលតួបានល្អច្រើន ហើយក៏មានឈុត ឆាកកាច់កុងដែលតួស្រី ធ្វើបាបតួប្រុសថែមទៀតផង។

មិនត្រឹមតែប៉ុណ្ណោះ តារាស្រីរូបនេះ ក៏បានលើកឡើងទៀតថា តាំងពីពេលនេះទៅ នាងអាចមានពេលក្នុងការ ទទួលការងារដូចកាលពី លើកមុនបាន ហើយពេលនេះក្រៅពីការថតរឿង នាងក៏មានការមមាញឹកជាមួយ ការថតស្ពតពាណិជ្ជកម្ម និង ថតកាយវិការខារ៉ាអូខេថែមទៀត៕

/

width=498

width=498

width=496

width=494

ដោយ៖ lookingtodayផ្តល់សិទ្ធិដោយ៖ ដើមអំពិល