/

ប្រិយមិត្តប្រាកដជាជ្រាបហើយថា តារាសម្តែងស្រី មាន សូនីតា ពិតជាឡើងកូដខ្លាំង ដែលកំពុងទទួលបានការគាំទ្រ ជាមួយនឹងភាពនាងជោគជ័យទាំងនៅក្នុងវិស័យសិល្បៈផង ក៏ដូចជាមុខជំនួញផ្ទាល់ខ្លួនរបស់នាងផងដែរ។

/

អ្វីដែលធ្វើឲ្យហ្វេនៗមានការចាប់អារម្មណ៍ទៅលើនាងនោះ គឺតារាសម្តែងស្រីរូបនេះ ដែលតែងតែងបង្ហាញពីជីវីតសោយសុខសប្បាយរីករាយគួរឲ្យច្រណែន ដោយការដើរលេងកម្សាន្តនៅកន្លែងប្លែកៗថ្មីៗ ក៏ដូចជាកន្លែងក្នុងក្តីស្រមៃរបស់មនុស្សជាច្រើនផងដែរ។

/

ជាក់ស្តែង ក៏ដូចជាកាលពីថ្មីៗនេះ កញ្ញា មាន សូនីតា បានធ្វើដំណើរទៅដើរលេងកម្សាន្ត នៅឯលោកខាងជើងនៃពិភពលោក ពោលគឺនៅឯប្រទេសរុស្ស៊ី ជាប្រទេសដែលត្រជាក់ខ្លាំងសម្បូរទៅដោយភ្នំទឹកកក ដ៏ស្រស់ស្អាតបំផុតមួយនៅលើពិភពលោក។

/