ភ្នំពេញ៖ តារាសម្តែងកញ្ញា ពេជ្រ ថាវរ៉ា ថ្មីៗត្រូវបាន បែកធ្លាយព័ត៌មាន មកថា ក្រោយពី នាងបានផ្តាច់ចំណង ស្នេហាជា បុរសក្រៅស្រុកម្នាក់ មិនបានយូរខែប៉ុន្មានផង នាងក៏ផ្តើមមាន ទំនាក់ទំនង ស្នេហាថ្មីឡើងវិញ ជាមួយនិស្សិតឆ្នាំទី៣ វ័យក្មេងម្នាក់ ផ្ទុយពីការប្រកាសរបស់ខ្លួនថា ឈប់រវីរវល់ជាមួយនឹងរឿង ស្នេហានេះទៀតហើយ។

ផ្អែកតាមប្រភព ពីរង្វង់អ្នកសិល្បៈស្និទ្ធស្នាល និងតារាស្រីរូបនេះ បាននិយាយថា កញ្ញា ពេជ្រ ថាវរ៉ា មុននេះបានផ្តើម បង្កាត់ភ្លើងស្នេហ៍ថ្មីឡើងវិញ ជាមួយនឹងបុរសវ័យជាង ២០ឆ្នាំ ម្នាក់ ដែលគេស្គាល់ថា ជានិស្សិតកំពុងបន្តការ សិក្សានៅសាកលវិទ្យាល័យមួយ ក្នុងក្រុងភ្នំពេញ។ ម្យ៉ាងទៀត ចំពោះការចាប់ផ្តើមសាងសម្ព័ន្ធភាព ស្នេហាថ្មី រវាងតារាសម្តែង កញ្ញា ពេជ្រ ថាវរ៉ា ជាមួយគូស្នេហ៍ និស្សិតឆ្នាំទី៣ម្នាក់នេះ ដំបូងឡើយ ត្រូវបានគេគិតថា អាច និងឈានដល់ដំណាក់ កាលជីវិតអាពាហ៍ ពិពាហ៍។

ប្រភពខាងលើ បានបន្តថា ទោះបីជាកន្លងមក កញ្ញា ពេជ្រ ថាវរ៉ា ធ្លាប់បានបង្ហាញពីភាពស្និទ្ធស្នាល ល្អូកល្អឺនស្អិតល្មួត ដូច ស្ករតាំងម៉ែយ៉ាងណាក្ដី ប៉ុន្តែសម្ព័ន្ធភាពស្នេហ៍ របស់នាងជាមួយគូស្នេហ៍ថ្មី នៅតែមិនអាចថែរក្សា ឲ្យនៅស្ថិតថេរ គង់បានគង់វង្ស ជាអមតៈដល់ថ្ងៃអនាគតនោះឡើយ ពោលគឺវាបានរលត់បាត់ទៅវិញ ទាំងភាពសោកសៅបំផុត ដោយបន្សល់ទុក នៅស្នាកស្នាមរបួសឈឺចាប់ ខ្លោចផ្សាជាថ្មីសម្រាប់ តារារូបនេះ។

ប្រភពបានបញ្ជាក់ថា ក្រោយពីជួបវិបត្តិប្រេះស្រាំ បែកបាក់ស្នេហ៍ជាថ្មីឡើងវិញ កញ្ញា ពេជ្រ ថាវរ៉ា ហាក់បង្ហាញពីភាព សោកសៅ មិនសប្បាយចិត្ត រហូតដល់ពេលខ្លះ តែងអង្គុយយំទូញ សោកម្នាក់ឯងស្ទើ រីងរៃខ្លួន បាយមិននឹកទឹក មិនស្រេកទៀតផង។ មិនតែប៉ុណ្ណោះ ថ្មីៗនេះគេក៏បានដឹងថា តារា ពេជ្រ ថាវរ៉ា បានសម្រេចចិត្តអូសវ៉ាលីសឡើង យន្តហោះចេញទៅប្រទេសចិនស្ងា ត់ៗ ដើម្បីបំបាត់ភាពសៅហ្មង ផ្ទាល់ខ្លួន។

យ៉ាងណាមិញ គេមិនទាន់ដឹងច្បាស់ នៅឡើយទេថា តើដំណើរចេញទៅ ក្រៅប្រទេស របស់ កញ្ញា ពេជ្រ ថាវរ៉ា ធ្វើ ឡើង ក្នុងគោលបំណងអ្វី ? ជាការចេញទៅដើរកំសាន្ត លំហែបំបាត់ទុក្ខ ឬមួយជាការងារសិល្បៈ នោះទេ?

គេហទំព័រ LookingTODAY កាលពីរសៀលថ្ងៃទី៨ រហូត មកដល់ព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០ ១៥នេះ មិនអាចស្វែង រកការបកស្រាយ តាមទូរស័ព្ទពី កញ្ញា ពេជ្រ ថាវរ៉ា បាននៅឡើយទេ ខ ណៈលេខទូរស័ព្ទ របស់នាងមិនអាចធ្វើការទំនាក់ទំនងបាន៕

/

width=501

width=496

width=490

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល