Corinth Canal គឺជាឈ្មោះព្រែកមួយ ដ៏ស្រស់ស្អាត ពុះចែកផ្ទាំងថ្មយក្ស ដ៏មហិមាជា ២ ជាចំណែកដែលមានទីតាំងស្ថិតនៅក្នុងប្រទេសក្រិក។ ព្រែ Corinth Canal ជាតំបន់ទេសចរណ៍មួយពោរពេញទៅទេសភាពដ៏ស្រស់ត្រកាល មានទឹកសមុទ្រពណ៌ខៀវស្រងាត់ ជាមួយនឹងផ្លូវរថភ្លើង សាងសង់ ឡើងឆ្លងកាត់ព្រែក អមជាមួយនឹងបរិយាកាស ខ្យល់បរិសុទ្ធ  បង្កើតបាន  ជាតំបន់កម្សាន្តធម្មជាតិ ដ៏ផ្អែមល្ហែមសម្រាប់ភ្ញៀវទេសចរមកសម្រាកលំហែកាយ។

ព្រែកនេះ មានប្រវែង ៦,៤គីឡូម៉ែត្រ មានទទឹង ២១,៤ម៉ែត្រ និងមានកំពស់ ៤៥ម៉ែត្រពី ផ្លូវរថភ្លើង។ ចំណែកឯ ផ្ទាំងថ្មយក្សដ៏ធំនេះ មានកំពស់ ៩០ម៉ែត្រ ស្ថិតនៅពីលើកំពស់កម្រិតទឹកសមុទ្រ។

ព្រែកដ៏ទាក់ទាញនេះ អាចឱ្យកប៉ាល់ដឹកអ្នកដំណើរជាភ្ញៀវទេសចរ   ចូលមកកម្សាន្ត  យ៉ាងច្រើន កោះករ  មានកប៉ាល់ទេសចរណ៍ដល់ទៅ ១១,០០០ កប៉ាល់  បានធ្វើដំណើរកម្សាន្តឆ្លងកាត់ព្រែក នេះ៕

សូមទស្សនា រូបភាព ខាងក្រោម

/

/

ប្រែសម្រួលដោយ៖​ វណ្ណៈប្រភព៖ twistedsifter