កាលពីម្សិលមិញនេះកម្មវិធីបវរកញ្ញាខ្ទើយកែភេទថៃបានរៀបចំជុំទី ១ ដែលតម្រូវអោយក្រុមបវកញ្ញាកែភេទទាំងនោះបង្ហាញសម្រស់ក្នុងការប្រកួតបាល់ទះលើទឹក។ តែបើក្រលេកមកមើលការប្រកួតបវរកញ្ញាខ្ទើយកែភេទ អន្តរជាតិវិញនោះគឺគេបានរកឃើញ ម្ចាស់ជ័យលោភីលេខ ១ ហើយ។
បវរកញ្ញាខ្ទើយកែភេទអន្តរជាតិលេខ ១ ត្រូវបានទៅលើ Kevin Balot ដែលជាបេក្ខនារីមកពីប្រទេសហ្វីលីពីន ហើយលេខ ២ បានទៅលើ Jessika Simoes មកពីប្រស៊ីល និងលេខ ៣ បានទៅលើនាង Panvilas Mongkol មកពីប្រេស៊ីល។
នាង Kevin ដែលទទួលជ័យលោភី លេខ ១ នោះទោះបីជាបំពាក់ម្កុដហើយក្ដីក៏នាងនៅតែរំភើបដល់ថ្នាក់ទប់ទឹកភ្នែកមិនជាប់ ហើយមិនត្រឹមតែប៉ុណ្ណោះ នាងក៏ត្រូវបានជាប់ជាតារាថតរូបស្អាតប្រចាំកម្មវិធីផងដែរ។
កម្មវិធីជ្រើសរើសបវរកញ្ញាខ្ទើយកែភេទអន្តរជាតិនេះត្រូវបានគេជ្រើសរើស ភេទទី ៣ ដែលបានកាត់កែមកជាស្រី ពី ២១ ប្រទេសជុំវិញពិភពលោក។ គ្រប់គ្នាសុទ្ធសឹងតែស្អាតៗ បើមិនដឹងប្រវត្តិមុខជាច្រលំថាជាស្រីស្អាតមិនខាន៕







ដោយ៖ ម៉ូកាប្រភពពី៖ K14