តារាចម្រៀង Pop គឹនាង Kelly Clarkson ដែលជាតារាចម្រៀងមានវ័យ៣០ឆ្នាំកម្រនិយាយប្រាប់ទស្សនិកជនឬអ្នកកាសែតពីជីវិតផ្ទាល់ខ្លួនរបស់នាងទេ ទើបតែពេលនេះពេលដែលនាងមានទំនាក់ទំនងស្នេហាជាមួយលោក Brandon Blackstock ដែលជាកូនប្រុសអ្នកគ្រប់គ្រងរបស់នាងគឺលោក Narvel Blackstock ។ ប៉ុន្តែទំនាក៉ទំនងស្នេហានេះ អាចនិងធ្វើអោយប្រជាប្រិយភាពរបស់នាងធ្លាក់ចុះបន្តិច។/វាកំពុងបំផ្លាញនូវរបស់នាងខ្ញុំ តារាចម្រៀងរូបនេះនិយាយទៅកាន់ Zap2lt នៅឯសន្និសិទកាសែតកាលពីថ្ងៃព្រហស្បត៏សំរាប់កម្មវិធីប្រកួតប្រជែងថ្មីរបស់នាងគឺកម្មវិធី Duets ។ នាងបានបន្ថែមទៀតផងដែរថា ទំនាក់ទំនងស្នេហារបស់ពូកខ្ញុំ វាអាចនិងនាំនាងទៅរកគោលដៅមួយផ្សេងទៀត ដែលនាងបាននិយាយបែបលក្ខណៈលេងសើច ហើយធ្វើអោយអ្នកគាំទ្រមានការភ័នច្រឡំ។ បន្ទាប់ពីនាងបានពណ៌នាពីជីវិតរបស់នាងក្រោយពីបានឈ្នះនៅឯកម្មវិធី The American Idol មកនាងក៏បានបញ្ជាក់យ៉ាងពិស្តារពីផលប៉ះពាល់ក្រោយពីធ្វើកំណែទំរង់គ្រប់គ្រងផ្ទាល់ខ្លូន។ ទន្ទឹមនិងនេះ នាងក៏បានបន្តប្រាប់អំពីទំនាក់ទំនងរបស់នាងផងដែរ ដោយនាងបាននិយាយថា ខ្ញុំចង់បានជីវិតសាមញ្ញមួយ និងខ្ញុំពិតជាស្រលាញ់ទំនាក់ទំនងនាពេលនេះ ហើយខ្ញុំក៏មានពេលវេលាសំរាប់ទំនាក់ទំនងនេះដូចគ្នា ។ ការសម្តែងថ្មីរបស់ Kelly Clarkson នៅ ABC នាថ្ងៃ២៤ និងសម្តែងជាមួយសមាជិកក្រុមរបស់នាងរួមមាន ៖ John LegendJennifer Nettles និង​ Robin Thicke ។ គួរបញ្ជាក់ផងដែរថា នៅក្នុងខែតុលាឆ្នាំ២០១១ Kelly Clarksonបានចេញលក់នូវអាល់ប៊ុមរបស់នាងដែលមានឈ្មោះថា Stronger ហើយក៏ទទួលការគាំទ្រផងដែរ៕

ដោយ ៖​ ចាន់ណាប្រភព ៖ ​http://blog.zap2it