រយះពេលប៉ុន្មានម៉ោងមកនេះរាល់វែបសាយ ដែលផ្សាយពត៌មានពី K-pop សុទ្ធសឹងតែកំពុងច្របូលច្របល់ជាមួយនឹងបញ្ហារបស់ សមាជិកក្រុម T-ara នាង Hwayoung ដែលជាតារា Rapប្រចាំក្រុម។/ហេតុការណ៍ដែលបណ្ដាលអោយមានពត៌មានល្បីគ្រប់កន្លែងបែបនេះគឺបណ្ដាលមកពីបញ្ហាដែលកើតឡើងក្នុងថ្ងៃដែល T-ara ចេញសម្ដែងក្នុងកម្មវិធី Music Bank របស់ KBS។ ក្នុងថ្ងៃនៃការសម្ដែងលើឆាក Music Bank ក្រុម T-ara ត្រូវចេញសម្ដែងជាក្រុមទី ៣ នាំមុខគេប៉ុន្តែដោយសារ Hwayoung នាងមានរបួសជើង ដំបូងឡើយខាងអ្នករៀបចំកម្មវិធី បានសម្រេចអោយនាងចូលរួមច្រៀងដោយ Rap តែគ្រាន់តែអង្គុយនៅលើកៅអីប៉ុណ្ណោះ វិធីនេះបានសម្រេចធ្វើដោយមានការហាត់សមជាមុនហើយឃើញថា Hwayoung នាងអាចទៅរួច ប៉ុន្តែដល់ពេលដែលត្រូវឡើងឆាក Music Bank ស្រាប់តែ Hwayoung នាងប្រកែកមិនព្រមចេញទៅសម្ដែងទៅវិញ។/ដោយសារតែ Hwayoung នាងប្រកែកមិនព្រមចេញសម្ដែងតាមការត្រៀមទុកបែបនេះហើយទើបនាំអោយ T-ara បាក់មុខដោយសារសំដែងនៅលើឆាក Music Bank ត្រូវធ្វើឡើងដោយមានការរាំងស្ទះមែនទែន។ក្រោយពីការសម្ដែងលើឆាក Music Bank Hwayoung បានបង្ហាញអកប្បកិរិយាមិនសមរម្យដល់អ្នកកាសែត ក៏ដូចជាប្រិយមិត្តដោយនាងបានចោលឈើច្រត់របស់នាង ទៅលើអ្នកគ្រប់គ្រងក្រុមនាងផ្ទាល់ គប់កៅអី និងស្រែកជេរប្រមាថជាដើម។CEO របស់ Core Contents Media បានប្រាប់អ្នកកាសែតថាគាត់នឹងមិននិយាយពីបញ្ហារបស់តារារូបនេះផ្សេងច្រើនពីហេតុការណ៍ដែលបានកើតក្នុងកម្មវិធី Music Bank នោះទេព្រោះគាត់ចង់រក្សាឈ្មោះរបស់តារារូបនេះផងដែរ ទោះបីជាពេលនេះគាត់ត្រូវតែសម្រេចចិត្តក្នុងការរំលាយកុងត្រារបស់នាងចោលក៏ដោយ។ហើយក្រោយមកនេះលោក Kim Kwang Soo CEO របស់ CCM បានប្រកាសរំលាយកិច្ចសន្យារបស់ Hwayoung ភ្លាមៗតែម្ដងដោយយកលែសថានាងបង្ហាញអកប្បកិរិយាមិនល្អ។ ប៉ុន្តែជាមួយគ្នានេះ Hwayoung នាងក៏មានប្រតិកម្មតាមរយៈ Tweet របស់នាងផ្ទាល់ ដោយ Hwayoung បានTweet អោយដឹងថា នាងមានរបួសប៉ុន្តែខាងក្រុមការងារនៅតែបង្ខំនាងអោយធ្វើការ ហើយប្រើពាក្យសម្ដីគំរាមនាងទៀតផង។បើយើងមើលតាមស្ថានភាពរបស់ Hwayoung គឺនាងពិតជាមានរបួសជើងពិតមែន សូម្បីតែដើរក៏ត្រួវការឈើច្រត់ជំនួយផងដែរ ប៉ុន្តែខាង CCM បានប្រកែកដាច់ខាតថាមិនមានការគំរាមបែបនេះនោះទេ តែយ៉ាងណាៗក៏កុងត្រាការងាររបស់ Hwayoung ត្រូវបានរំលាយរួចបាត់ទៅហើយ។Hwayoung គឺជាតារា K-pop ម្នាក់ជាសមាជិកក្រុម T-ara ដែលមានសមត្ថភាពពូកែក្នុងការ Rapដែលមកដល់ពេលនេះមិនទាន់មានតារារូបណាអាចបំបែកដង្ហើមដ៏វែងរបស់នាងបានឡើយ។គេគ្រប់គ្នាសង្ឃឹមថានៅពេលដែលនាងចេញពី T-ara នាងអាចនឹងចេញក្លាយជាតារាចម្រៀងទោលដល់ផលិតកម្មណាមួយផងដែរ៕

ដោយ៖ ម៉ូកាប្រភពពី៖ Allkpop