ចិន៖ តាមការអោយដឹងពីគេហទំព័រ breakingworldnews ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា នៅប្រទេសចិនឯណ្ណោះវិញ មានរឿងរ៉ាវ ដែលគួរអោយហួសចិត្ដមួយ បានកើតឡើង ខណៈដែលមនុស្សជាច្រើនបាននាំគ្នារអ៊ូថា​ ហេតុអ្វីបានជាដងផ្លូវនេះ​ស្ទះ មិនអាចធ្វើបានជាច្រើនម៉ោងអញ្ចឹង ពោលគឺហាក់បីដូចជា ខុសប្លែកពីធម្មតាណាស់។

ជាមួយគ្នានេះដែរ នៅពេលដែលមនុស្សទាំងអស់នោះក្រលែកទៅមុខ គេក៏ឃើញសុទ្ធតែសត្វទា ពេញដងផ្លូវ នោះគឺលោកអ៊ុំម្នាក់ ដែលជាកសិករ បានបណ្ដើរទារបស់គាត់ កាត់តាមផ្លូវធំ ដែលមានមនុស្សម្នា ជាច្រើនកំពុងធ្វើចរាចរណ៍។ គួរបញ្ចាក់ផងដែរថា អ្នកខ្លះ នៅពេលដែលឃើញសត្វទាច្រើនក្បាលយ៉ាងនេះ បែជាឈប់មាត់ ហើយបានឈប់មើលទៅវិញ។

width=458

ប្រភពខាងលើបានបន្ដថា រឿងរ៉ាវនេះ បានកើតឡើងនៅលើដងផ្លូវមួយ ជិតទីរូមខេត្ដTaizhou ប៉ែកខាងត្បូងនៃទីក្រុងសៀងហៃ ខណៈដែលម្ចាស់ទា គឺលោកអ៊ុំ Hong ដែលមានវ័យប្រមាណជា ៥៩ឆ្នាំ បាននាំសត្វទារបស់គាត់ មួយកងពលស្វែងរកចំណី (សត្វទា)។

width=458

លោកអ៊ុំហុង បាននិយាយថា នេះជាភារកិច្ចទីពីររបស់គាត់ បន្ទាប់ពីរបរកសិកម្មដាំដុះ។ គាត់បន្ដថា គាត់មិនដឹងជាប្រកបមុខរបរអ្វីទេ ព្រោះមុខរបរជាច្រើន ត្រូវគេប្រកបអស់ហើយ។ គាត់បានបន្ដយ៉ាងនេះថា ​ខេត្ដ Taizhouនេះ គឺមានចម្ងាយត្រឹមតែ ១៩៦ គីឡូម៉ែត្រពីទីក្រុងសៀងហៃប៉ុណ្ណោះ តែវាមានមនុស្សរស់នៅដល់ទៅ ៦លាននាក់ឯណ្ណោះ។ នេះជាវីដេអូក្លីប សូមចុចដើម្បី៕

 

ដោយ៖ នារីប្រភព៖​ breakingworldnews