ខ្សែភាពយន្ត កំហឹងបក្សីវគ្គ២ បានបើកចាក់បញ្ចាំងនៅរោងភាពយន្តចាប់ពីថ្ងៃទី ១៥ ខែសីហានេះតទៅ!

ដោយខ្សែភាពយន្តនេះបានតនូវសាច់រឿងពីខ្សែភាពយន្ត កំហឹងបក្សីវគ្គ១ តែបន្ថែមជាមួយនឹងការកំប្លែង ក្រមិចក្រមើមរបស់តួអង្គបក្សីនីមួយៗ។ រឿង កំហឹងបក្សីវគ្គពី២ នេះទស្សនិកជននឹងបានប្លែកអារម្មណ៍ជាមួយនឹងការសហការណ៍ដៃគូគ្នារបស់កោះបក្សី និងកោះជ្រូងក៏ដូចជាអ្នកដឹកនាំរបស់កោះទាំងពីរ ដើម្បីជួយសង្គ្រោះកោះរបស់ពួកគេពីសត្រូវនៃកោះទឹកកកថ្មីដែលពួកគេទើបនឹងប្រទះឃើញ។

/

កោះទាំងពីរនឹងបង្កើតនូវក្រុមអ្នកសង្គ្រោះមួយដែលម្នាក់ៗមាននូវសម្ថភាពិសេសរាងៗខ្លួន។ ដែលក្នុងនោះមានដូចជា Red, Chuck, Leonard, Silver, Garry, Courtney, និង Bomb ផងដែរ។ ទស្សនិកជននឹងបានទស្សនានូវសម្ថភាពដ៏អស្ចារ្យរបស់បក្សី និងជ្រូក លាយឡំនឹងការកំប្លែងពីដើមរហូតដល់ចប់!

/

អ្វីដែលប្រិយមិត្តមិនគួររំលងនូវខ្សែភាពយន្ត កំហឹងបក្សីវគ្គ២ នេះគឺតួ Silver ដែលជាតួអង្គឆ្លាតវៃ និងចេះដោះស្រាយនូវរាល់បញ្ហាតាមរហៈការស្មិនស្មាតយ៉ាងឥតខ្ចោះ! មិនតែប៉ុណ្ណោះរឿង កំហឹងបក្សីវគ្គ២ បានបង្ហាញនូវការអប់រំយ៉ាងច្រើនទៅលើការសហាការណ៍គ្នាជាក្រុម និងការយោគល់អោយគ្នាទៅវិញទៅមក។ ទស្សនិកជននឹងពេញចិត្តជាងគេនោះគឺការនែនាំអោយស្គាល់នូវកូនបក្សីតូចៗ ដែលនឹងធ្វើអោយអ្នកទាំងអស់គ្នាញញឹមទាំងមិនដឹងខ្លូន។

/

ចង់ដឹងថាខ្សែភាពយន្ត កំហឹងបក្សីវគ្គ២ ល្អមើលនឹងកំប្លែងកំរិតណានោះ កុំភ្លេចនាំគ្រួសារ កូនៗ ក៏ដូចជាមនុស្សជាទីស្រលាញ់របស់ទៅទស្សនាខ្សែភាពយន្តនេះនៅរោងភាពយន្តថ្ងៃនេះទាំងអស់គ្នា!

 

 

ទស្សនា Trailer នៅទីនេះ

 

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។

/

/

/

/