តារាចម្រៀងស្រីជើងចាស់ Lee Hyori បានចូលរួមក្នុងកម្មវិធី Talk Concert No Break របស់លោក Kim Jae Dong កាលពីពេលថ្មីៗកន្លងមកនេះ។ / នៅពេលដែលគេនិយាយមកដល់ចំណុចមួយដែល Kim បានសួរពីគំរោងឆ្នាំ ២០១៣ នាង Lee បាន ឆ្លើយប្រាប់ថា នាងកំពុងតែរៀបចំអាល់ប៊ុមចម្រៀងថ្មីដែល នឹងមានចេញនាខែឧសភា ឆ្នាំក្រោយ។ ចម្លើយមួយឃ្លានេះបានធ្វើអោយទស្សនិកជនមានភាពញ៉ាប់ញ័រ នៅពេលដែលឮថាតារាចម្រៀង រូបនេះកំពុងមានគំរោងវិលចូលវិស័យចម្រៀងវិញ។ នាងក៏បានបន្តទៀតផងដែរថា បទចម្រៀងថ្មីរបស់នាងក្នុងមួយអាលប៊ុមនោះ គឺសុទ្ធសឹងតែជាបទ ចម្រៀងញ៉ាក់ ហើយនាងចេញបទចម្រៀងទាំងនោះក៏ព្រោះតែនាងមិនចង់អោយគ្រប់គ្នាដែលមក ថ្មីគេចំអកអោយនាងថាមិនអាចធ្វើបានដូចមុន។ ខាង B2M Entertainment គ្រាន់តែបានបញ្ជាក់ថា Lee Hyori នឹងធ្វើការចេញផ្សាយអាល់ប៊ុមថ្មីនា ខែឧសភា ឆ្នាំក្រោយ តែមិនបានបញ្ជាក់ទេថាថ្ងៃណាអោយពិតប្រាកដ៕

ដោយ៖ ម៉ូកាប្រភពពី៖ Allkpop