16/04/2013 13:18
នៅក្នុងពិភព KPOP ជាទូទៅ សមាជិកណាដែលមានអាយុច្រើនជាងគេ នឹងត្រូវក្លាយជាមេក្រុម តែក៏មានក្រុមខ្លះមាន មេក្រុមដែលមានអាយុតិចជាសមាជិកដ៏ទៃៗ ផងដែរ ។-Soyeon ជាមេក្រុមរបស់ T-Ara (កើត 5/10/1987) ដែលមានសមាជិកផ្សេងចាស់ជាង ១ ឆ្នាំ-CL ជាមេក្រុម 2NE1 (កើត 2/26/1991) ដែលមានសមាជិកផ្សេងចាស់ជា ៧ ឆ្នាំ-Jo Kwon ជាមេក្រុម 2AM (កើត 8/28/1989) ក្មេងជាងគេក្នុងក្រុម 2AM-Jin Young ជាមេក្រុម B1A4 (កើត 18/11/1991)-Zico ជាមេក្រុម Block B (កើត 9/14/1992) ជាសមាជិកក្មេងជាងគេ ទី ២ ក្នុងក្រុម-Hyorin មេក្រុម Sistar (កើត 1/11/1991)-G-Dragon មេក្រុម Big Bang (កើត 8/18/1988) មានសមត្ថភាពតាំងតែពីនៅក្មេងដែលអាចក្លាយជាមេក្រុម លើរាមច្បង T.O.P ៕
ដោយ ៖ លីលីប្រភព ៖ allkpop