Zhang Zilin ដែលជាបវកញ្ញាពិភពលោក របស់ចិន កាលពីឆ្នាំ ២០០៧ នោះថ្មីៗនេះ បានចេញបង្ហាញមុខជាថ្មី ជាមួយនិងបុរសម្នាក់ បានធ្វើអោយទស្សនិកជន និងអ្នកគាំទ្របស់នាង ភ្ញាក់ផ្អើលជាខ្លាំង ។
រូបថតថ្មីៗរបស់ Zhang Zilin ដែលធ្វើអោយទស្សនិកជន និង អ្នកគាំទ្ររបស់នាង ភ្ញាក់ផ្អើលមិនគួរអោយជឿនោះគឺ ជារូបថតរៀបការ ជាមួយនិងមិត្តប្រុសរបស់នាង ដែលស្រឡាញ់គ្នា អស់រយៈពេល ៣ ឆ្នាំរួចទៅហើយ ។ ដោយសារតែនាង ចង់រៀបការស្ងាត់ៗ ទើបនាងបានជ្រើសរើស កន្លែងប្រារព្ធពិធីមង្គលការរបស់នាង នៅឯ ភូកេត ប្រទេសថៃ ។ បុរសដែលមានសំណាងនោះមានឈ្មោះថា Neil ។ Zhang Zilin មិនបាននិយាយច្រើន អំពីស្វាមីរបស់នាងឡើយ ។
Zhang Ziling កើតនៅឆ្នាំ ១៩៨៤ ជាមួយនិងសម្រស់ដ៏ស្រស់ស្អាត ដែលជួយអោយនាង ទទួលបានម្កុដសម្រស់ បវរកញ្ញារបស់ពិភពលោក ក្នុងឆ្នាំ ២០០៧ ។ ក្នុងឆ្នាំ ២០០៦ នាងបានបញ្ចប់ការសិក្សាថ្នាក់បរិញាប័ត្រ ក្នុងផ្នែក រៀបចំជំនួញ នៅឯសកលវិទ្យាល័យ វិទ្យាសាស្រ្ត និង បចេ្ចកទេស ទីក្រុង ប៉េកាំង ហើយក៏បានចូលបំរើការងារ ជាលេខា ក្នុងក្រុមហ៊ុន ដ៏ធំមួយនៅចិន ។ ជាមួយនឹងកំពស់ ដ៏ខ្ពស់ស្រឡះ និងមុខពោរពេញដោយមន្តស្នេហ៍ នាងក៏បានក្លាយជាតារាម៉ូដែល ក្នុងដួងចិត្ត របស់អ្នកទស្សនាជាច្រើននាក់ ទាំងក្នុងប្រទេស ក៏ដូចនៅក្រៅប្រទេស ផងដែរ៕


ដោយ ៖ លីលីប្រភព ៖ zing