សិង្ហបុរី គឺជាប្រទេសមួយដែល​​​  ស្ថិតនៅតំបន់អាស៊ី មានទំហំ ផ្ទៃដី ៦៩៩.៤Km2 និង មានចំនួនប្រជាជនសរុប ៤៤៨៣.៩ម៉ឺននាក់។ ភាពល្បីល្បាញរបស់ប្រទេសសិង្ហបុរី ត្រូវបានគេស្គាល់ថាជាកូននាគនៅអាស៊ី ដែលពោរពេញទៅដោយភាពទំនើបនិងអគារខ្ពស់ៗជាច្រើនដ៏អស្ចារ្យរួមទាំងទិដ្ឋភាព និង ទេសភាពគួរអោយទាក់ទាញសំរាប់ភ្ញៀវទេសចរណ៏។

width=456

ទេសភាពដ៏គួរអោយទាក់ទាញទាំងនោះ   គឺមាននៅសួនក្បាលតោខ្លូនត្រី  ជាកន្លែងដែលមានទិដ្ឋភាពស្រស់ស្អាតបំផុត រុំព័ទ្ធទៅដោយអគារខ្ពស់ៗ ជាពិសេសគឺរូបក្បាលតោខ្លូនត្រីនៅចំកណ្តាល ដែលជារូបតំណាងអោយប្រទេសសិង្ហបុរី ទាំងមូល។

ប្រសិន បើបានទៅលេងប្រទេសសិង្ហបុរី សូមកុំភ្លេចទៅទស្សនាអគាររដ្ឋសភា  សាលាក្រុង វិមានតុលាការ ជាពិសេសគឺកោះសេនតូសា ដែលមាន ទេសភាពស្រស់ស្អាតគួអោយទាក់ទាញ និង មានភាពស្ងប់ស្ងាត់  អាចលេងកីឡា ឬ ក៏ល្បែងផ្សេងៗនៅលើឆ្នេរខ្សាច់ ក៏ដូចជា ទស្សនា ពិភពបាតសមុទ្រដ៏អស្ចារ្យ ដែលពោរពេញទៅ ដោយត្រីរាប់រយប្រភេទ អមដោយការសំដែង របស់ត្រីដូហ្វីន ពណ៌ផ្កាឈូក និង ត្រន្តីកាំរស្មីដ៏ត្រជាក់ភ្នែក។​ ជាមួយគ្នានេះ  ក៏មាន​ជម្រើសដ៏សំបូរបែបនៃសណ្ឋាគារ និងរមណីយដ្ឋានសម្រាប់ រដូវវិស្សមកាលផងដែរ៕

width=456

width=456

width=456

width=456

width=456

width=456

width=456

width=456

width=456

width=456

ដោយ៖ វណ្ណៈប្រភព៖ sombok