ស្នេហារបស់ Britney Spears នរណាក៏ដឹងដែរថានាងបានបែកបាក់ពីប្ដីរបស់នាងគឺលោក KevinFederline ក្រោយពេលដែលនាងបានកូនមួយ ហើយក៏ជាពេលដែលនាងមានបញ្ហាវិកចារិតធ្ងន់ធ្ងរផងដែរ។តែកាលពីពេលថ្មីៗនេះប្អូនប្រុសរបស់ Kevin គឺ Christopher Federline បានចេញមុខមកប្រកាសថាមូលហេតុដែលប្ដីប្រពន្ធ Britney និង Kevin បែកបាក់គឺព្រោះតែគេហើយគេនេះហើយគឺជាឪពុកបង្កើតរបស់ Sean Preston កូនប្រុសវ័យ ៧ ឆ្នាំរបស់ Britney។វាជារឿងមួយដ៏គួរអោយភ្ញាក់ផ្អើលដែលមានរឿងបែបនេះកើតឡើង Chris បាននិយាយថាកូននោះគឺជាកូនរបស់គេជាមួយនិង Britney មិនមែនជាកូនរបស់ Kevin នោះទេ Jayden James ជាកូនទី ២ទើបជាកូនរបស់ Kevin និង Britney ហើយមូលហេតុគឺព្រោះតែគេបានគេងជាមួយនាងនៅរាល់ពេលដែលប្ដីរបស់នាងមិននៅ។ វាជារឿងមួយដែលមិនគួរអោយកើតឡើងទាល់តែសោះ តែយ៉ាងណាមិនទាន់មានប្រតិកម្មអ្វីធ្ងន់ធ្ងរនោះទេ៕

Britney និងកូនប្រុសអាយុ ៧ ឆ្នាំរបស់នាង

Britney និងគូដណ្ដឹងសព្វថ្ងៃ
ដោយ៖ ផានិតប្រភពពី៖ K14