“Bad Boys នឹងត្រលប់មកវិញជាមួយនឹងរឿងក្ដីចុងក្រោយរន្ធត់អស្ចារ្យ។ ទស្សនិកជនដែលចូលចិត្តទស្សនាខ្សែភាពយន្តបែបរន្ធត់ តែកំប្លែងពីដើមរហូតដល់ចប់ រង់ទស្សនាទាំងអស់គ្នាជាមួយនឹងការត្រលប់មកកាន់រោងភាពយន្តរឿង​ “Bad Boys For Life” នៅថ្ងៃទី 16 ខែមករាខាងមុខនេះ។ ប្រិយមិត្តនឹងបានជួបជាមួយនឹងការសម្ដែងដ៏អស្ចារ្យរបស់លោក Will Smith និង Martin Lawrence ដែលសម្ដែងជាភ្នាក់ងារប៉ូលីសកម្ចាត់ជនល្មើសនៅទីក្រុងមៃអាមី។

/

ខ្សែភាពយន្ត “Bad Boys For Life” និយាយអំពីហេតុការណ៍ក្នុងពេលដែល Mike Lowrey នៅតែដាក់ចិត្តដាក់កាយជាមួយនឹងបេសកកម្មជាប៉ូលីស តែ Marcus Burnett គឺត្រៀមខ្លួនចាំតែលាលែងពីដំណែង ដើម្បីចំណាយពេលនៅជាមួយគ្រួសាររបស់ខ្លួន។ ប៉ុន្តែនៅពេលដែល Mike ត្រូវបានគេឆ្មក់ធ្វើឃាត ដែលឃាតករជាជនល្មើសដែលគេធ្លាប់បានចាប់ដាក់គុកកាលពីប៉ុន្មានឆ្នាំមុន។ បន្ទាប់ពីហេតុការណ៍មួយនេះ មនុស្សតែមួយគត់ដែល Mike ជឿទុក្ខចិត្តដើម្បីរួមដៃគ្នាតាមចាប់ជនដែលប៉ងសម្លាប់គេគឺ Marcus។ Bad Boys គឺតែងតែជួយគ្នារាល់ពេលមានអាសន្ន ពីព្រោះ Bad Boys គឺជាគ្រួសារនឹងគ្នា។

/

សម្រាប់ប្រិយមិត្តដែលជាហ្វេនរបស់ខ្សែភាពយន្ត Bad Boys កាលពីមុន និងប្រិយមិត្តដែលស្រលាញ់ចូលចិត្តទស្សនាខ្សែភាពយន្តបាញ់ប្រហារនិងកំប្លែងនោះ កុំខកខានទស្សនាខ្សែភាពយន្ត “Bad Boys For Life” នេះឡើយ ព្រោះវាពោរពេញទៅដោយឈុតឆាកបាញ់ប្រហារ និងការសម្ដែងដ៏កំប្លែង ដែលនឹងធ្វើអោយអ្នកទស្សនាគ្រប់រូបសើចពីដើមរហូតដល់ចប់។

ចង់ដឹងថាតើខ្សែភាពយន្ត “Bad Boys For Life” កំប្លែង និងល្អមើលកំរិតណានោះ កុំភ្លេចទៅទស្សនាខ្សែភាពយន្តនេះនៅរោងភាពយន្តទាំងអស់គ្នានៅថ្ងៃទី 16 ខែមករា ដែលមានចាក់បញ្ចាំងជាប្រភេទ 2D 4DX IMAX និង ATMOS។

ទស្សនា Trailer នៅទីនេះ

 

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។

/

/