Yoshi បានធ្វើឲ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលបានដឹងថា កាលពីមុន នាងគឺជាក្មេងប្រុសម្នាក់។ ឆ្លងតាមការវះកាត់កែភេទ Yoshi ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្រស់ស្អាត កាន់តែមានរូបរាងដូចមនុស្សស្រីមែនទែន។ 

/

Yoshi ក្នុងវ័យ ១៤ឆ្នាំ នាងគឺ Hot Girl ទើបល្បីឈ្មោះម្នាក់ ក្នុងចំណោម Hot Girl ដទៃផ្សេងទៀត នៅ ក្នុងប្រទេសថៃ។ ការបង្ហាញខ្លួននៅក្នុងរឿង Love sick 2 បានធ្វើឲ្យកុមារីម្នាក់នេះ ទទួលបានការចាប់ អារម្មណ៍ច្រើនយ៉ាងឆាប់រហ័ស ដោយសារតែមានមុខមាត់ស្រស់ស្អាត គួរឲ្យស្រលាញ់។ 

/

បើក្រឡេកទៅមើលបណ្តារូបថតបច្ចុប្បន្នរបស់ Yoshi មនុស្សជាច្រើន ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលបានដឹងថា កាលពីមុន Hot Girl ថៃម្នាក់នេះគឺជាក្មេងប្រុស។

width=499

បន្ទាប់ពីការវះកាត់កែភេទដ៏លំបាក Yoshi បានប្តូររូបសម្ផស្សទាំងស្រុង។ Yoshi ពីមួយថ្ងៃទៅមួយ ថ្ងៃកាន់តែមានភាពស្រស់ស្អាតទាក់ទាញ ដូចនឹងមនុស្សស្រីមែនទែន ពោលគឺមិនចាញ់មនុស្សស្រី ពិតៗផ្សេងទៀតនោះទេ។

/

កុមារីអាយុ ១៤ឆ្នាំម្នាក់នេះ នៅថែមទាំងមានរូបរាងស្វែលស្អាត ស្បែកសផ្កាឈូកព្រើងៗ គួរឲ្យ គ្រឺតខ្នាញ់។ ដូច្នេះហើយ ទើបនាងក្លាយទៅជាអ្នកតំណាង ឲ្យហាងលក់ផលិតផលល្បីៗជាច្រើន នៅប្រទេសថៃ ផងដែរ។  

/

អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមមួយចំនួន បានធ្វើការបញ្ជាក់ឲ្យដឹងថា Yoshi មានរូបរាង ខាងក្រៅស្អាតជាង តារារៀមច្បងនាង Nong Poy (តារាកែភេទស្រស់ស្អាតជាងគេ ក្នុងពេលបច្ចុប្បន្ន) ទៅទៀត។ ប្រាកដណាស់ Yoshi នឹងក្លាយជាតារាមានសក្កានុពលម្នាក់ នៅក្នុងវិស័យសិល្បៈភាពយន្ត របស់ថៃ នៅថ្ងៃខាងមុខនេះមិនខាន។

/

Hot Girl ប្តូរភេទ ១៤ឆ្នាំនេះ បច្ចុប្បន្ននាងគឺជាតារាភាពយន្តផង តារាបង្ហាញម៉ូត Fashion ផង។ ជានិច្ច កាល នាងក៏ធ្លាប់បានលេចមុខនៅក្នុងបណ្តាស្ប៉តពាណិជ្ជកម្ម ខារ៉ាអូខេ នៅក្នុងប្រទេសថៃផងដែរ៕

អាន៖ ឈឺចិត្តមិត្តស្រីបោះបង់ចោល ព្រោះអាក្រក់ បុរសម្នាក់បានសម្រេចចិត្ត ធ្វើការកែសម្ផស្ស រហូតបានក្លាយជាតារា

 

ប្រែសម្រួល៖ ករុណាប្រភព៖ zing