Ha Long Bay គឺជាតំបន់ទេសចរណ៍ធម្មជាតិ ដ៏ស្រស់ស្អាត សម្បូរទៅដោយទេសភាពដ៏ស្រស់ត្រកាល មានផ្ទាំងថ្មធំៗ ដុះពេញផ្ទៃមហាសមុទ្រនិងមានកូនកោះតូចៗជាច្រើន ដែលមានទីតាំងស្ថិតនៅក្នុងប្រទេសវៀតណាម។
Ha Long Bay ជាកន្លែងកំសាន្ត ដ៏ទាក់ទាញមួយនៅលើពិភពលោក ដែលត្រូវបានចុះបញ្ជីបេតិកភណ្ឌពិភពលោក ដោយអង្គការយូនីស្គូ នៅក្នុងឆ្នាំ ១៩៩៤។ តំបន់ទេសចរណ៍ ដ៏មានប្រជាប្រិយនេះ មានកូនកោះតូចៗ ប្រមាណជា៣ពាន់ កោះ អណ្តែតពាសពេញផ្ទៃទឹក បង្កើតបានជាទិដ្ឋភាពមួយដ៏ស្រស់បំព្រង ប្លែក អមជាមួយនឹងខ្យល់អាកាសបរិសុទ្ធ ត្រជាក់ អាចឱ្យភ្ញៀវទេសចរមកទស្សនាកំសាន្ត និង សម្រាកលំហែកាយ ប្រកបដោយផាសុខភាព ជាមួយនឹងទេសភាព ដ៏ទាក់ចិត្ត ប្លែកអារម្មណ៍ ក្នុងតំបន់នេះ៕
សូមទស្សនា រូបភាព ខាងក្រោម



ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ airpano