បើយើងនិយាយពី TVXQ នរណាៗក៏ស្គាល់ក្រុមចម្រៀងល្បីមួយនេះដែរ ហើយប្រសិនបើក្រុមចម្រៀងនេះអាចបន្តនៅបានរហូតដល់ឆ្នាំ ២០១៣ នោះវាមុខជាក្លាយជាក្រុមប្រវត្តិសាស្រ្តមួយសម្រាប់ Kpop ហើយដែលក្លាយជាក្រុមមួយមានអាយុកាល ១០ ឆ្នាំ។/ក្រុម TVXQ បានបង្កើតនៅឆ្នាំ ២០០៣ ក្រោមផលិតកម្មធំមួយក្នុងចំណោមផលិតកម្មតន្រ្តីយក្សទាំង ២ របស់ Kpop នោះគឺ SM Entertainment ដែលបង្កើតមកមានសមាជិកចំនួន ៥ រូបដែលតន្រ្តីរបស់ពួកគេសឹងតែគ្រប់បទចម្រៀងគឺ យកមូលដ្ឋានតាម Style តន្រ្តីរបស់ Rain ដែលបានធ្វើអោយរាល់អាល់ប៊ុមរបស់គេ ក្លាយជាអាល់ប៊ុមដែល មានប្រជាប្រិយភាពជាខ្លាំង។/តែក្រោយមកដោយសារតែការដុះដាលយ៉ាងសម្បើមរបស់វិស័យ Kpop ការបង្កើតក្រុមថ្មីកាន់តែច្រើន បទចម្រៀងកាន់តែច្រើន ផលិតកម្មកាន់តែច្រើន និងការផ្លាស់ប្ដូ Style ក្នុងការច្រៀងក៏កាន់តែច្រើនបានបណ្ដាលអោយ ក្រុមចម្រៀង ក៏ដូចជាតារាចម្រៀងជើងចាស់ជាច្រើនបាលាឈប់ពីសិល្បះ ហើយទៅបែទៅថតភាពយន្ត និងធ្វើជាទាហានទៅវិញ។ សម្រាប់ TVXQ ក៏បានរសាត់បាត់គ្នាអស់ផងដែរ ដែលមកដល់ ២០១២ នេះគឺគេឃើញមានចេញផ្សាយ Poster ត្រឹមតែ២ នាក់ប៉ុណ្ណោះដែលនៅកាន់ឈ្មោះ TVXQ គឺ Yunho និង Changmin។ហើយក្នុងចុងឆ្នាំ ២០១២ នេះ TVXQ បានប្រកាសផងដែរថានឹងធ្វើការត្រលប់មកវិញជាមួយនឹងបទចម្រៀងថ្មីក៏ដូចជា មានការប្រគុំតន្រ្តី World Tour ផងដែរ។ ដែលការប្រគុំតន្រ្តីរបស់ពួកគេនឹងចាប់ផ្ដើមនាខែ ១១ នៅកូរ៉េ ហើយនឹងឈ្ពោះទៅកាន់ បណ្ដាប្រទេសជាច្រើននៅអាស៊ី៕

ដោយ៖ ម៉ូកាប្រភពពី៖ Allkpop&Soompi