Fan Bingbing កម្រនឹងបង្ហើបពីមិត្តប្រុសរបស់ខ្លួនខ្លាំងណាស់ ប៉ុន្ដែក្នុងពេលថ្មីៗនេះ ពិភពអ្នកប្រមាញ់ព័ត៌មានចិន បានរកឃើញមិត្តប្រុសអាថ៌កំបាំង របស់ Fan Bingbing។

ចាប់តាំងពី Fan Bingbing បានទទួលស្គាល់ថា ខ្លួនជា ផ្កាដែលមានម្ចាស់ នៅក្នុងសន្និសីទកាសែត Double Xposure ក្នុងពិភពសិល្បៈចិន គេបានចាប់ផ្ដើមសង្ស័យពីមិត្តប្រុសដ៏អាថ៌កំបាំងរបស់នាង។
ដោយសារតែ មិនងាយនឹងបង្ហើបអំពីរឿងមិត្ដប្រុសរបស់ខ្លួន នៅពេលត្រូវបានគេសួរ ដូច្នេះក្រុមអ្នកប្រមាញ់ព័ត៌មាន បានតាមដាន និងស្វែងយល់ជាបន្ដបន្ទាប់អំពីពីមិត្តប្រុសអាថ៌កំបាំង
របស់ Fan Bingbing។ ថ្មីៗនេះ ក្រុមអ្នកយកព័ត៌មានបានរកឃើញថា មិត្តប្រុសអាថ៌កំបាំងរបស់ Fan Bingbing គឺតារាចម្រៀងប្រុស Chen Yu។
ប្រភពព័ត៌មានបានលើកឡើងថា Fan Bingbing បានស្គាល់ Chen Yu ជាយូរមកហើយ និងធ្លាប់ត្រូវបានគេសង្ស័យថា មានទំនាក់ទំនងមិនធម្មតាជាមួយគ្នា។ Fan Bingbing ត្រូវបានគេជឿថា បានប្រើប្រាស់ទំនាក់ទំនងរបស់ខ្លួនជាមួយនឹងអ្នកដឹកនាំរឿងរបស់ខ្លួន ដើម្បីជួយដល់ប្រុសស្នេហ៍របស់ខ្លួន អោយបានច្រៀងជាមួយខ្លួន ក្នុងឈុតមួយនៃខ្សែភាពយន្ដ រឿង Buddha Mountain ផងដែរ។
គេបានដឹងថា នៅក្នុងពេលថតខ្សែភាពយន្ដ Buddha Mountain អ្នកទាំងពីរត្រូវបានគេប្រទះឃើញ មានកាយវិការស្និទ្ធស្នាលនឹងគ្នា ដូចជា ជូតញើសអោយគ្នា និងសរសើរគ្នាទៅវិញទៅមកនៅចំពោះមុខមិត្តរួមការងារទៀតផង។ ដូច្នេះ គេជឿថា អ្នកទាំងពីរ ពិតជាកំពុងស្រឡាញ់គ្នាពិតមែន៕
ដោយ ៖ សូរីយ៉ាប្រភព ៖ 24h