រូស្ស៊ី៖ តាមការអោយដឹងពីគេហទំព័រដេលីមែល បានចុះផ្សាយកាលពីពេលថ្មីៗនេះថា នៅឯប្រទេសរូស្ស៊ីឯណ្ណោះវិញ មានគ្រោះថ្នាក់ចរាចរណ៍ គួរអោយរន្ធត់មួយ បានកើតឡើងនៅលើកំណាត់ផ្លូវ ជិតទីរូមខេត្ដមួយ ខណៈដែលរថយន្ដធំមួយ បានដឹកសត្វគោប្រហែលជា ២០ក្បាល បានក្រឡាប់ទាំងកម្រោល។width=457

ទោះបីជាយ៉ាងណាក៏ដោយ អ្នកបើករថយន្ដដែល មិនបង្កអោយមានគ្រោះថ្នាក់ ដល់អាយុជីវិតនោះ មានត្រូវបានគេបញ្ចេញអត្ដសញ្ញាណ អោយស្គាល់ឡើយ។ គួរបញ្ចាក់ផងដែរ ការក្រឡាប់ឡានដឹកគោនោះ ប្រហែលជាមកពីអ្នកបើករថយន្ដ ងងុយដេក ហើយរេចង្កូតទៅបុកនឹងរណាំងចែកទ្រូងផ្លូវ ដែលបណ្ដាលអោយក្រឡាប់បែបនេះ។

width=457

ជាមួយគ្នានេះដែរ សត្វគោទាំងអស់នោះ មិនត្រូវបានងាប់ទេ ពោលគឺគ្រាន់តែបាក់ជើងប៉ុណ្ណោះ។ ស្របពេលជាមួយគ្នានេះដែរ ក្រោយពីមានការក្រឡាប់រថយន្ដនេះហើយ មានមតិមនុស្សជាច្រើន បានចោទឡើងថា ប្រទេសមហាអំណាចរុស្ស៊ី នេះ បាននឹងកំពុងក្លាយទៅជាប្រទេស ដែលមានហានិយភ័យខ្ពស់បំផុត នៅលើថ្នល់សាធារណៈ។ នេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕

ដោយ៖ វត្ដីប្រភព៖ dailymail