គេហទំព័របណ្តាញសង្គម ពិតជាបណ្តាញមួយ ដែលអាចផ្តល់ព័ត៌មាន បានលឿនទាន់ពេលរហ័សខ្លាំងណាស់ ជាពិសេសតារាៗ មួយចំនួនចូលចិត្ត ប្រើប្រាស់គេហទំព័របណ្តាញសង្គមដើម្បីផ្តល់ដំណឹង ឬបង្កើនមិត្តភាពជាមួយនិង អ្នកគាំទ្ររបស់ខ្លួន ។ ការប្រើប្រាស់បណ្តាញសង្គមរបស់តារាៗ អាចផ្តល់ផលវិជ្ជមាន ជាច្រើនដល់តារាៗ តែផលវិជ្ជមានក៏មានច្រើនដែរប្រសិនបើមិនការប្រុងប្រយ័ត្ន ជាក់ស្តែងដូចករណី CL សមាជិកក្រុម 2NE1 ខាងក្រោមនេះ ។

width=470ថ្មីៗនេះ CL ដែលជាសមាជិក 2NE1 បានទទួលការរិះគន់យ៉ាងចាស់ដៃ ដោយសារតែរូបថតមួយសន្លឹក ដែលនាងបានបង្ហោះចូល គណនី Instagram របស់នាង ។ រូបដែលត្រូវបានគេរិះគន់យ៉ាងចាស់ដៃនោះ គឺជារូបដែលនាង កំពុងតែបង្ហុយផ្សែង ចេញពីមាត់របស់នាង ដោយដៃម្ខាងរបស់នាង កាន់បំពង់បឺតមួយ ដែលយើងអាចនិយាយបានថា វាជាឧបករណ៍សំរាប់ជក់បារី ឬខ្សៀរទឹក ដែលសព្វថ្ងៃនេះ ថ្នាំជក់ប្រភេទនេះ បានរាលដាលពាសពេញពិភពលោក ។

/មិនបានប៉ុន្មានផង រូបនោះក៏បានក្លាយជាប្រធានបទមួយ យ៉ាងក្តៅគគុកក្នុងបណ្តាញអ៊ីនធើណេតដែលយើងមើលឃើញថា ភាពអវិជ្ជមានគឺមានច្រើន ។ ទស្សនិកជនមួយចំនួនបានបញ្ចេញមតិថាCL នាងជាតារាដែលល្បី គួរតែធ្វើជាគំរូល្អដល់គេ មិនគួរណានាងបង្ហោះរូប បែបនេះសោះ មតិមួយចំនួនទៀត ក៏បានបង្ហាញពីការខឹងសម្បារ និងការអាក់អន់ស្រពន់ចិត្ត នៅពេលដែលដឹងថាតារាចំរៀង ដែលខ្លួនចូលចិត្ត ជាអ្នកជក់យ៉ាងនេះ ។ តើទស្សនិកជន យល់យ៉ាងណាដែរចំពោះរឿងនេះ? តើវាមានផលប៉ះពាល់យ៉ាងណា ពេលតារាល្បីៗ បង្ហោះរូបភាពបែបនេះ ?

 

ដោយ ៖ លីលីប្រភព ៖ allkpop