ធ្លាប់គិតថានាង Britney Spears ប្រហែលជាឈប់បង្ហាញមុខក្នុងពិភពសិល្បះហើយមែនទេ? ការពិតទៅគំនិតនេះគឺខុសទាំងស្រុងហើយ។/នាង Britney Spears ជាតារាចម្រៀងជើងចាស់ម្នាក់ដែលសំបូររឿងអាស្រួវដែរនោះកាលពីពេលថ្មីៗនេះនាងបានប្រកាសថានាងនឹងមានវត្តមានក្នុងកម្មវិធី X Factor ជាអ្នកកាត់សេចក្ដី ហើយក្របទស្សនាវត្តី ELLE ខាងលើនេះក៏មិនមែនជារបស់ក្លែងក្លាយនោះទេ ព្រោះថានាង Britney Spearsនឹងក្លាយជាតារាដែលត្រូវបានគេអញ្ជើញជាស្រីក្របមុខរបស់ទស្សនាវត្តីល្បីមួយនេះ។/ជុំវិញបញ្ហាលើកឈ្មោះរបស់នាងឡើងវិញក្នុងវិស័យសិល្បះនេះតារារូបនេះបានប្រាប់ថា នាងចង់ថានាងជា Tomboy ក៏ថាបានដែរ តែអ្វីដែលនាងមិនចង់រស់នៅនោះគឺថា នាងមិនចង់រស់នៅដូចជាKim Kardashian ដែលត្រូវតែពាក់ម្សៅផាត់មុខរាល់ពេលចេញទៅក្រៅនោះទេ ប៉ុន្តែនាងក៏មិនចង់រស់នៅក្នុងនាមជាមនុស្សដែលមិនមានមុខមាត់ក្នុងសង្គមដែរ ដូចនេះហើយនាងត្រូវតែចេញមុខសារជាថ្មី៕

ដោយ៖ ម៉ូកាប្រភពពី៖ Idolater