នៅចម្ងាយ បីគីឡូម៉ែត្រ ពីទឹកជ្រោះកាចាញ គឺជាទឹកជ្រោះកាទៀង ដែលមានកម្ពស់ខ្ពស់ ១០ម៉ែត្រ ដែលមានទីតាំងស្ថិតនៅក្នុងភូមកាទៀង ឃុំល្បាង១ ស្រុកលំផាត់ មានចម្ងាយប្រមាណជា ៧គីឡូម៉ែត្រ ពីក្រុងបានលុង ខេត្តរតនគិរី។
ទឹកជ្រោះនេះព័ទ្ធជុំវិញដោយដើមឈើពណ៌បៃតងខៀវស្រងាត់ដែលធ្វើជាម្លប់យ៉ាងត្រជាក់ដល់ភ្ញៀវ ទេសចរ។ទឹកធ្លាក់អាចមើលឃើញស្អាតបំផុតពីភ្ញៀវដែលមើលពីក្រោម ដែលចុះតាមជណ្ដើរឈើ។ នៅបាតជ្រោះគឺជាថ្មធម្មជាតិធំៗដែលអ្នកធ្វើដំណើរអាចឡើងពី ទឹកជ្រោះ មានដំរីសម្រាប់ទេសចរទស្សនាទេសភាពព្រៃព័ទ្ធជុំវិញនោះ។
សិប្បកម្មរបស់ជនជាតិគ្រឹងតែមួយគត់វត្ថុអនុស្សាវរីយ៍ និងផលិតផលផ្សេងទៀតក៏អាចរកទិញបាននៅទីនោះដែរ។ វត្ថុទាំងអស់នេះបូករួមទាំងកាផាស្ពាយពីក្រោយ ក្រណាត់ធម្មជាតិ ឃ្លោកដាក់ទឹក និង គង៕
សូមទស្សនា រូបភាព ខាងក្រោម




ដោយ៖ វណ្ណៈប្រភព៖ tourismcambodia