ភ្នំបាក់ និង ភ្នំជញ្ជាំង ជា​រមណីដ្ឋាន​ធម្មជាតិ និង ​វប្បធម៌មួយ ដ៏ស្រស់ត្រកាល ដែល​មាន​ទីតាំង​នៅក្នុង​ស្រុកសិរីសោភ័ណ មានចម្ងាយ ​៥​គីឡូម៉ែត្រ ​ពី​ទី​រួម​ខេត្តបន្ទាយមានជ័យ​។

ភ្នំបាក់ និង ភ្នំជញ្ជាំង ជាកន្លែងកំសាន្តមួយ ដែលមាន​ភ្នំ​ពីរ ​នៅ​ជិតគ្នា ដែលមើលទៅមានរូបរាង និងមានឈ្មោះដូចជាកូនភ្លោះ មាន​ថ្ម​ធំៗ ​ជា​ច្រើន​បញ្ឈរ​ ដូចជា​ជញ្ជាំង​ ពោរពេញដោយ  បរិយាកាស និង​ ទិដ្ឋភាពដ៏ល្អប្រណិត។ ចំណែកនៅ​ចន្លោះ​ភ្នំ មានកន្លែងដ៏ស្រស់ស្អាតមួយ  សំរាប់ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិសំរាកកំសាន្ត។

ជាពិសេស ​នៅជើង​ភ្នំ​ មាន​ត្រពាំង​ធំ​មួយ   មានទំហំ  ១០​ម៉ែត្រការ៉េ ​ជម្រៅ ១២​ម៉ែត្រ​ និង រូប​ចម្លាក់​ថ្មបុរាណជាច្រើន   បាន​ធ្លាក់ សន្សល់ទុកនៅក្នុងត្រពាំងនោះ តាំងពីសម័យមុនមកម្ល៉េះ៕

សូមទស្សនា រូបភាព ខាងក្រោម!!!

width=456

width=456

width=456

ដោយ៖ វណ្ណៈ