កម្មវិធី iHeartRadio Music Fastival បានធ្វើឡើងកាលពីថ្ងៃទី ២២ កន្លងមកនេះនៅក្នុងទីលានកម្មវិធីក្នុងសណ្ឋាគារ MGM Grand ទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក។
ដែលក្នុងនោះគេសង្កេតឃើញ Taylor Swift គឺសកម្មជាងគេតែម្ដង។ នាងត្រូវបានគេជ្រើសអោយច្រៀងបញ្ចប់កម្មវិធីទៀតផងជាមួយនឹងបទចម្រៀង We Are Never Ever Getting BackTogether ដែលជាបទថ្មីបំផុតរបស់នាង។ តារាវ័យ ២២ ឆ្នាំរូបនេះសព្វថ្ងៃកំពុងឋិតនៅលំដាប់កំពូលតារាងជាតារាដែលរកប្រាក់បានច្រើនបំផុតក្នុងតារាងអ្នកចម្រៀងស្រី ហើយក៏ជាជើងពានខាងសប្បុរសធម៍ផងដែរ ដែលនាងជាគំរូល្អមួយដល់តារាល្បីៗដទៃទៀត៕
ដោយ៖ ម៉ូកាប្រភពពី៖ justjaredjr