តារាចម្រៀង Demi Lovato បានចូលរួមក្នុងកម្មវិធីសំណើចពេលយប់ជារបស់ Conan ជាមួយនឹងអ្នកផលិតកម្មវិធីទូរទស្សន៍ ដ៏ល្បីល្បាញ Simon Cowell ដែលគេទាំង ២ បាននិយាយលេងទៅកាន់គ្នាទៅវិញទៅមកជាធម្មតា។
តែអ្វីដែលមិនប្រក្រតីនោះគឺនៅពេលដែលកិច្ចសន្ទនាក្នុងកម្មវិធីកំប្លែងនេះកាន់តែយូរទៅស្រាប់តែខុសប្រក្រតីតែម្ដងគឺ នៅពេលដែល Simon Cowell បាននិយាយថា Demi ជាមនុស្សគួរអោយធុញនោះស្រាប់តែនាងបានដាក់មកវិញតែម្ដងថា Simon Cowell គឺជាមនុស្ស Asshole គឺជាមនុស្សចង្រៃ ហើយពាក្យនេះបើស្ដាប់ទៅវាជាពាក្យជេរ សុទ្ធសាធតែមិនដឹងថាជេរមែនឬជេរលេងនោះទេ ព្រោះពួកគេនៅក្នុងកមុ្មវិធីកំប្លែងជជែកគ្នាលេង តែពាក្យសម្ដីនេះបានធ្វើអោយវេទីកាកំប្លែងពេលយប់ជាមួយ Conan កាន់តែមានភាពស្រស់ថ្លាទៅទៀតដោយ Simon បានតបមកនាងវិញថា ខ្ញុំធ្លាប់នឹងត្រូវគេជេរ បែបនេះទៅហើយ៕
ដោយ៖ ម៉ូកាប្រភពពី៖ Idolator