ទស្សនិកជន ពិតជាធ្លាប់បានស្គាល់ហើយ ពីតារាចំរៀង ចូលចិត្តលេងស្ទីល សំលៀកបំពាក់និងក្បាច់រាំសិចស៊ី HyunA សមាជិកក្រុមចំរៀងស្រី 4minute ។ HyunA នាងតែងតែជាអ្នករាំនៅខាងមុខជានិច្ច ពេលចូលមកដល់ក្បាច់សិចស៊ី របស់ក្រុមម្តងៗ ។ ចំណែកដល់ពេលបទច្រៀងទោលរបស់នាងវិញ នាងមិនដែលចោលសំលៀកបំពាក់បែបសិចស៊ី និងក្បាច់រាំស្រើបស្រាលរបស់នាងឡើយ ។

/ថ្មីៗនេះ HyunA បានបង្ហោះវីដេអូខ្លីចំនួន ២ ដែលបង្ហាញពីការហាត់រាំ របស់នាង ។ នៅក្នុងវីដេអូយើងឃើញនាង រាំយ៉ាងទន់និងរស់រវើក ដែលធ្វើអោយយើងទស្សនាហើយ ត្រូវតែសរសើរតែម្តង ។ ជាមួយនិងវីដេអូហាត់រាំថ្មីនេះ ទស្សនិកជនបានទស្សទាយថា ប្រហែលជានាងកំពុង ត្រៀមចេញបទចំរៀងថ្មីទៀតហើយមើលទៅ ។គួរបញ្ជាក់ផងដែរថា ក្រុមចំរៀង 4Minute របស់នាងទើបតែបញ្ចេញ Album ថ្មីហើយទទួលបានការគាំទ្រយ៉ាងអស្ចារ្យ ៕

ព័ត៌មានកំសាន្តផ្សេងៗ ដ៏សំបូរបែបទូទាំងពិភពលោកដែលអ្នកអាចចូលចិត្ត ៖-រឿងពិតទាំង ១០ ដែលអ្នកមិនដែលដឹង ពីតារា KPOP-ក្រលេកមើល តារាចំរៀងស្រី KPOP ដែលស្អាតដោយមិនប្រើ MAKE UP-បណ្តាវីដេអូចំរៀងរបស់ KPOP ដែលចូលចិត្ត គ្រវីគូទ-HOT BOY ប្រចាំពិភព KPOP ដែលជាតារាចំរៀង RAP 

ដោយ ៖ លីលីប្រភព ៖ allkpop