ថៃ៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ជាគេហទំព័រ​ ដែលមានការផ្សព្វផ្សាយទំលំទូលាយ នៅលើពិភពលោក  កាលពីពេលថ្មីៗនេះថា  ព្រះសង្ឃពីរ បីអង្គនៅប្រទេសថៃឯណ្ណោះវិញ ត្រូវបានក្រុមពុទ្ធបរិស័ទ ដែលជាអ្នកាន់សាសនាព្រះពុទ្ធ បានធើ្វការរិះគន់ យ៉ាងខ្លាំង ខណៈដែលព្រះសង្ឃទាំងនោះ បានបង្ហាញនូវជីវិត ដែលមានលក្ខណៈសម្បូរបែបខ្ពស់ពេក។

width=450

ប្រភពខាងលើបានបន្ដថា ការរិគន់នេះ បានកើតឡើង នៅពេលដែលរូបព្រះសង្ឃ ដែលជាសង្ឃកាន់សាសនាព្រះពុទ្ធទាំងនោះ បានជិះលើយន្ដហោះ ហើយដែលជាយន្ដហោះផ្ទាល់ខ្លួនទៀតផង (Private jet)។​ មិនតែប៉ុណ្ណោះ ព្រះសង្ឃនៅមាន សម្ភារទំនើបៗ ដូចជា Ipods ជាដើម។

width=450

លោក Nopparat Benjawatannun មន្រ្ដីផ្នែកព្រះពុទ្ធសាសនា នៃប្រទេសថៃ បាននិយាយថាព្រះសង្ឃទាំងនោះ ទំនងជាព្រះសង្ឃដែលគង់ស្នាក់នៅវត្ដ Khantitham ខេត្ដ Sisaket។លោក Nopparat បានបន្ថែមថា  តាមពិត ព្រះសង្ឃមិនគួរណា​ធ្វើបែបនេះទេ ឬក៏មានសម្ភារៈ ប្រើប្រាស់ទំនើបបែបនេះឡើយ ដែលនេះ   វាហាក់បីដូចជាខុសចាកពីអី ដែលព្រះពុទ្ធនៃយើងបានបង្រៀន។

width=450

ទោះបីជាយ៉ាងណាក៏ដោយ អាជ្ងាធរនៃប្រទេសថៃ នឹងធ្វើការស្រាវជា្រវ និងស៊ីបអង្កេតុពីរឿងនេះ អោយបានដឹងច្បាស់ជាងនេះផងដែរ ថាតើ ជាព្រះសង្ឃទាំងនោះ មានប្រាក់មកពីណាទិញរបស់របរទំនើបបែបនេះ៕

ដោយ៖ រដ្ឋាប្រភព៖ dialymail