គ្រាន់តែឃើញឈ្មោះ Robert Downey Jr, Mark Ruffalo និង Scarlett Johannson ទស្សនិកជន ច្បាស់ជាគិតដល់ Iron Man, The Hulk និង Black Widow នៅក្នុងរឿង The Avengers បាត់​ទៅហើយ ។ បើបានឃើញពួកគេ ទាំង ៣ នាក់ក្នុង Trailer តែមួយទៀត ទស្សនិកជន ច្បាស់​ជាគិតថារឿង The Avengers តែតាមពិត ពួកគេនៅក្នុងរឿង ថ្មីមួយផ្សេងសោះ ។

/ រឿងថ្មីដែល មានតួល្បី ៣ នាក់នេះ មានឈ្មោះថា “ Chef “ ដែលជារឿងទាក់ទង និងចុងភៅ​ម្នាក់ដែល បានឈប់ធ្វើការ នៅហាងធំមួយ ដោយសារម្ចាស់ហាង មិនទទួលស្គាល់ ភាពច្នៃ​ប្រឌិត លើម្ហូបរបស់ គាត់ ។ បន្ទាប់ពីចាកចេញពី ហាងនោះ គាត់ក៏បានរកបាន ឡានមួយដើរ​លក់ អាហារចល័យ ជាមួយ និងកូនប្រុស មិត្តភក្តិម្នាក់ និងអតីត ភរិយារបស់គាត់ ។ រឿងនេះ   នឹ​ងដាក់បញ្ចាំងនៅ ខែឧសភាខាង មុខនេះហើយ ៕

ដោយ ៖ លីលីប្រភព ៖ youtube