Gan Lulu និង Li Bingbing រួមទាំង Gong Li ត្រូវគេរិះគន់ជាបន្ដបន្ទាប់ថា ជាតារាសិចស៊ីចូលចិត្តពាក់អាវទ្រនាប់នៅខាងក្រៅអាវធម្មតា។

កាលពីពេលថ្មីៗនេះ នៅពេលក្លីបវីដេអូ Gan Lulu រួមជាមួយនឹងម្ដាយ និងប្អូនស្រីរបស់នាង រាំ Gangnam Style ត្រូវបានបង្ហោះនៅលើប្រព័ន្ធអ៊ីនធើរណែត មានទស្សនិកជនជាច្រើន បានរិះគន់ ដោយសារតែពួកគេពាក់អាវទ្រនាប់ខាងក្រៅអាវធម្មតា។

ក្រោយមក អ្នកសិល្បៈមួយចំនួន ក៏ចាប់ផ្ដើមបង្អួតអាវទ្រនាប់បែបនេះ។ ប្រការនេះក៏ចាប់ផ្ដើមធ្វើអោយសាធារណជនត្រូវយកចិត្តទុកដាក់ និងរិះគន់ជាបន្ដបន្ទាប់។

សូម្បីតែតារាស្រីល្បីៗ ដូចជា Li Bingbing និង Gong Li ក៏ត្រូវបានគេ យល់ថា ធ្លាប់បង្អួតអាវទ្រនាប់នោះដែរ៕



ដោយ ៖ សូរីយ៉ាប្រភព ៖ k14